Ad Code

ចាប់​វៃ​ខ្នោះ​មន្ត្រី​អង្គការ​បរិស្ថាន​ចំនួន​៤​នាក់​ករណី​ជំរិត​ទារ​ប្រាក់​ពី​អ្នកនេសាទ

សៀមរាប ​៖​ សមត្ថកិច្ច​ចម្រុះ​នៃ​ស្រុក​ជីក្រែង​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​​​ថា​ ៖​មាន​មន្ត្រី​អង្គការ​បរិស្ថាន​ចំនួន​៤​នាក់​ត្រូវបាន​ចាប់ខ្លួន​ទៅតាម​ពាក្យបណ្តឹង​របស់​ពលរដ្ឋ​ករណី​ជំរិត​ទារ​ប្រាក់​ពី​អ្នកនេសាទ។


ប្រតិបត្តិការ​ចុះបង្ក្រាប​ករណី​ជនសង្ស័យ​ជា​មន្ត្រី​អង្គការ​បរិស្ថាន​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១២ ​ខែធ្នូ​ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ស្ទឹង​ជ្រៅ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង។


អធិការ​នគរបាល​ស្រុក​ជីក្រែង​លោក​វរសេនីយ៍ទោ​ តូច សាកល បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១៤​ខែ​ធ្នូ ​ឆ្នាំ​២០១៥​​​ថា ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង ​ដោយមាន​ពាក្យ​បណ្ដឹង​របស់​អ្នកនេសាទ​ម្នាក់​ឈ្មោះ​ហម​ នី​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ ​មុខរបរ​ជា​អ្នកនេសាទ​រស់នៅ ភូមិ​ស្ទឹង​ជ្រៅ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង​ខេត្ត​សៀមរាប​បាន​ប្រាប់​ថា​ មាន​មនុស្ស​៤​នាក់​ជា​អង្គការ​ដើម្បី​អភិវឌ្ឍន៍​ និង​ការពារ​ធនធានធម្មជាតិ​ចុះមក​ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​នេះ។ លោក​បន្ត​ថា​ ក្រោយពី​ពួកគេ​បាន​បង្ក្រាប​អ្នកនេសាទ​រួចហើយ​ពួកគេ​ក៏បាន​ជំរិត​ទារ​ប្រាក់​ចាប់ពី ៣០ ទៅ​៤០​ម៉ឺន​រៀល​បើ​មិន​ឲ្យ​ទេ​ពួកគេ​នឹង​កាប់បំផ្លាញ​កម្ទេច​ចោល​នូវ​ឧបករណ៍​នេសាទ​ទាំងអស់នេះ។ លោក​បន្ថែមទៀតថា ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ភ្លាមៗ លោក​ក៏បាន​ដាក់​កម្លាំង​ជំនាញ​ចុះ​សហការ​ជាមួយ​ប៉េអឹម​ស្រុក​ជីក្រែង​ដល់​កន្លែងកើតហេតុ​ ហើយ​បាន​ឃាត់ខ្លួន​បាន​៤​នាក់​រួច​បញ្ជូនទៅ​តុលាការ។ លោក​បាន បន្ថែមថា ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​មាន ទី​១​ឈ្មោះ​ឈឹម ​ឈឹង​ ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​មុខរបរ​បុគ្គលិក​អង្គការ ទី​២/​ឈ្មោះ ចាន់ សុ​ខេន ភេទ​ប្រុស​អាយុ ៣២​ឆ្នាំ មុខរបរ​បុគ្គលិក​អង្គការ ទី​៣/​ឈ្មោះ លឹម សាវុន ភេទ​ប្រុស​អាយុ ៥២​ឆ្នាំ មុខរបរ​បុគ្គលិក​អង្គការ និង​ទី​៤/​ឈ្មោះ ខាន់ ទូច ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ មុខរបរ​បុគ្គលិក​អង្គការ អ្នក​ទាំង​៤​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។


បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​១៤​ខែធ្នូ ​ឆ្នាំ​២០១៥​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕


M15-12-15-a1


M15-12-15-a2



ចាប់​វៃ​ខ្នោះ​មន្ត្រី​អង្គការ​បរិស្ថាន​ចំនួន​៤​នាក់​ករណី​ជំរិត​ទារ​ប្រាក់​ពី​អ្នកនេសាទ

Post a Comment

0 Comments

Close Menu