Ad Code

ហ្វេ​ស​ប៊ុ​ក ​ព្រមាន​ពី​បញ្ហា​សុវត្ថិភាព​ ក្នុង​ក្បួន​ដោះស្រាយ​ដែល​បាន​ផុតកំណត់​

​ការរុករក​បណ្ដាញ​នឹងមាន​ហានិភ័យ​ខ្ពស់​សម្រាប់​​មនុស្ស​រាប់លាន​នាក់ នៅពេលដែល​ក្បួន​គន្លឹះ​​ដោះ​ស្រាយ​សន្ដិសុខ​ត្រូវបាន​ផ្អាក​ប្រើ។




​ក្បួន​ដោះស្រាយ​នេះ​ត្រូវបាន​ស្គាល់​ថា ជា SHA-1 ដែល​នឹង​បញ្ឈប់​ការគាំទ្រ​ដោយ​កម្មវិធី​រុករក​បណ្ដាញ ក្នុងអំឡុងពេល​ឆ្នាំ២០១៦។



​ជំនួស​ដោយ SHA-2 ដែល​នឹង​មិនអាច​ប្រើប្រាស់​បាន​ក្នុង​កម្មវិធី​រុករក​បណ្ដាញ​ប្រភេទ​ចាស់​។​

​លោក Alex Stamos ប្រធាន​មន្ត្រី​សន្តិសុខ​របស់ Facebook បាន​សរសេរ​នៅក្នុង blogpost មួយ​ថា​៖ «យើង​គិតថា វា​មិន​ត្រឹមត្រូវ​នោះទេ ក្នុងការ​កាត់បន្ថយ​ចំនួន​មនុស្ស​រាប់សិប​លាន​នាក់​ ចេញពី​ប្រយោជន៍​នៃអ៊ីនធើណេត ដែល​បាន​អ៊ីន​គ្រីប​»។



​ស្ថិតិ​ដែល​ប្រមូលបាន​ដោយ​ហ្វេ​ស​ប៊ុ​ក បាន​ណែនាំ​ថា ​មាន​ពី ៣ ទៅ ៧% នៃ​កម្មវិធី​រុករក​តំបន់​បណ្ដាញ​ទាំងអស់​គឺ​ចាស់ ដែល​វា​មិនអាច​ប្រើ SHA-2 បាន។



SHA-1 ត្រូវបាន​ប្រើ​ក្នុង​វិធានការ​សន្ដិសុខ​ជាច្រើន ដែលជា​ការធានា​អត្តសញ្ញាណ​មួយ ហើយ​ដើម្បី​លាក់​អ្វីៗ ដែល​មនុស្ស​អាចធ្វើ​នៅលើ​បណ្ដាញ​បាន​។ ប៉ុន្តែ​ការចំណាយ​ទៅលើ​ការរៀបចំ​ដោះស្រាយ​បញ្ហា​វាយប្រហារ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នាពេល​ថ្មីៗ​នេះ ដូច្នេះ​វា​បាន​ក្លាយទៅជា​ភាពស្មុគស្មាញ​ចំពោះ​បញ្ហា​ការវាយប្រហារ​បន្លំ​វែប​សាយ និង​ឈ្លបយកការណ៍​ទៅលើ​ទិន្នន័យ​។



​ក្រុមហ៊ុន​សន្ដិសុខ Cloudflare បានចេញ​ការ​ព្រមាន​អំពី​ការដក SHA-1 ចេញ​ផងដែរ ហើយ​បាន​គូសបញ្ជាក់​ឡើង​ពី​បញ្ជី​នៃ​ប្រជាជាតិ​នានា ដែលជា​កន្លែង​ប្រើប្រាស់​កម្មវិធី​រុករក​ចាស់ ដែល​មិនអាច​ធ្វើការ​បាន ជាមួយនឹង​កំណែ​ថ្មី​នេះ​។



​ទាំង Facebook និង Cloudflare បាន​អំពាវនាវ​ឱ្យមាន​ការផ្លាស់ប្តូរ​វិធី​សាស្ត្រ ដែល​កម្មវិធី​រុករក​តំបន់​បណ្ដាញ​ឈ្នះ​អាច​ប្រើ SHA-1 ក្នុងការ​ដោះស្រាយ នៅពេលដែល​វា​ត្រូវបាន​ដកចេញ​។ សំណើ​នេះ​មានន័យថា SHA-1 នឹង​នៅតែ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​អ្នក ដែល​ប្រើ​កម្មវិធី​រុករ​កដោយ​មិនអាច​ដំឡើង​កំណែ​ទាន់​សម័យមួយ​បាន​។



​កម្មវិធី​រុករក​បណ្ដាញ​សម័យ​ទំនើប​ត្រូវបាន​ធ្វើឱ្យ​ទាន់សម័យ​ទៅនឹង​កំណែ​ចុងក្រោយ​បំផុត​របស់​ពួកគេ ដែល​អាច​ប្រើប្រាស់ SHA-2 បាន​។



​ក្រុមហ៊ុន​ទាំងពីរ​ បាន​អំពាវនាវ​ដល់​បទដ្ឋាន​សន្តិសុខ​នៃ​កម្មវិធី​រុករក ដែល​គេ​ស្គាល់​ថា ជា​វេទិកា CA និង​កម្មវិធី​រុករក ដើម្បី​ជួយ​គាំទ្រ​ដល់​សំណើ​របស់ខ្លួន​ក្នុងការ​ប្រតិបត្តិការ​ជាមួយ​ប្រព័ន្ធ​ទាំងពីរ​ថ្នាក់​។ វេទិកា CA និង​កម្មវិធី​រុករក មិនទាន់បាន​ឆ្លើយតប​នៅឡើយ​ទេ​៕



ហ្វេ​ស​ប៊ុ​ក ​ព្រមាន​ពី​បញ្ហា​សុវត្ថិភាព​ ក្នុង​ក្បួន​ដោះស្រាយ​ដែល​បាន​ផុតកំណត់​

Post a Comment

0 Comments

Close Menu