Ad Code

បិទទ្វារ​ឡាន​ភ្លេច​ចាក់សោ​ ចោរលួច​កាបូប​លុយ​អស់​ជិត​៤​លាន​រៀល​

ភ្នំពេញ ៖ អាជីវករ​ជា​អ្នករក​ស៊ី​ដឹក​អំពៅ​ដាក់​តាម​ម៉ូយ ​ខណៈ​ពេល​ឈប់​ឡាន​រវល់​ជញ្ជូន​អំពៅ​ដាក់​ឲ្យ​ម៉ូយ​ដោយ​បិទទ្វារ​ឡាន​ភ្លេច​ចាក់សោ ​ត្រូវ​ចោរ​ពីរ​នាក់​ជិះ​ម៉ូតូ​មក​ឈប់​ជិត​ឡាន​ ហើយ​បើកទ្វារ​ឡាន​លួច​យក​កាបូប​លុយ​អស់​ជិត​៤​លាន​រៀល ​ហើយ​ក្រុម​ចោរ ​បាន​នាំគ្នា​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល។


ករណី​នេះ​កើតហេតុ​នៅ​វេលា​ម៉ោង​២១​និង​២០​នាទី​យប់​ថ្ងៃទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៥​នៅ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង ​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជនរងគ្រោះ​ឈ្មោះ កូវ​ណាវី ភេទ​ស្រី​អាយុ​54​ឆ្នាំ​មុខរបរ​ដឹក​អំពៅ​ដាក់​តាម​ម៉ូយ​ជាមួយ​ប្តី​ស្នាក់​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌ​មានជ័យ​។ លុយ​ដែល​បាត់​ចំនួន​ជិត​បួន​លាន​រៀល​នឹង​ទូរស័ព្ទដៃ​មួយ​គ្រឿង​នឹង​អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក​។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ​ជនរងគ្រោះ​កំពុងតែ​ជួយ​លើក​អំពៅ​ដាក់​ឲ្យ​ម៉ូយ​ហើយក៏​មាន​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ នៅ​ពេល​ជិះ​មកដល់​ចំណុច​កើតហេតុ​ម្នាក់​ បាន​ចុះ​ពីលើ​ម៉ូតូ​ដើរមក​ក្បែរ​ឡាន​គាត់​ តែ​គាត់​មិន​ចាប់អារម្មណ៍​ហើយ​ម្នាក់​ទៀត​នៅចាំ​ខាងមុខ​ជាស្រេច​ដោយ​អង្គុយ​លើ​ម៉ូតូ​ពេលនោះ ​ដោយសារ​ជនរងគ្រោះ​ភ្លេច​ចាក់សោ​ទ្វារ​រថយន្ត​ទើប​ចោរ​គ្រាន់តែ​ដើរមក​បើកទ្វារ​រថយន្ត​ឆក់​យក​កាបូប​លុយ​រត់ឡើង​ជិះ​ម៉ូតូ​បក្ខ​ពួកគេ​ដែល​កំពុង​អង្គុយ​ចាំ​លើ​ម៉ូតូ​នោះ​ជាស្រេច​គេចខ្លួន​បាត់​តែម្ដង។


ប្រភព​បន្ដ​ថា ពេល​ចោរ​បទ​ទ្វារ​រថយន្ត​វិញ​ឮសូរ​គ្រាំង​ម្ចាស់​នឹកស្មាន​ថា​ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្បែរនោះ​ខំ​ដើរមក​រកមើល​ទើប​ឃើញ​ជនសង្ស័យ​យក​កាបូប​រត់​ឡើងលើ​ម៉ូតូ​ចេញ​ឆ្ងាយ​បន្ដិច​ហើយ។


ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​មក​ដាក់ពាក្យ​បណ្ដឹង ​នៅ​ប៉ុស្តិ៍​ចោមចៅ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ក្រែង​អាច​នៅ​ថ្ងៃ​ណាមួយ​អា​ចរកជន​សង្ស័យ​ឃើញ​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕
Nita-15-A-1-Full


Nita-15-A-2-Full


Nita-15-A-3-Full


Nita-15-A-4-Full


Nita-15-A-5-Full



បិទទ្វារ​ឡាន​ភ្លេច​ចាក់សោ​ ចោរលួច​កាបូប​លុយ​អស់​ជិត​៤​លាន​រៀល​

Post a Comment

0 Comments

Close Menu