Ad Code

ប្រតិបត្តិការ​រយៈពេល​១​ម៉ោង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត បាន​ផាកពិន័យ​រថយន្ត និង​ម៉ូតូ​​ចំនួន​៥០​គ្រឿង

កំពង់ឆ្នាំង ​៖ បន្ទាប់ពី​បិទ​វគ្គ​បំប៉ន​នគរបាល​ចរាចរណ៍​ខេត្ត​អំពី​នីតិ​វិធី​ប្រតិបត្តិការ និង​ក្រមសីលធម៌ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៥​រួចមក​នៅ​រសៀល​ថ្ងៃ​ដ​ដែល​ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​មកពី​ក្រុង ​និង​ស្រុក​ចំនួន​ជាង​៥០​នាក់​បាន​ចុះ​ប្រតិបត្តិការ​អនុវត្តន៍​ជាក់ស្តែង នៅ​ចំ​សួនច្បារ​ឆ្នាំង​មាស ក្នុ​ង​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំ​ពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដោយ​បាន​ផាកពិន័យ​រថយន្ត​ និង​ម៉ូតូ​ខុស​ច្បា​ប់​ចរាចរណ៍​បាន​ចំនួន​៥០​គ្រឿង ក្នុង​រយៈពេល​តែ​ជាង​១​ម៉ោង​។​

​ ​

មុន​ពេល​ប្រតិបត្តិការ ​យើង​បានឃើញ​មន្ត្រី​នគរបាល​ចរាចរណ៍​ទាំងអស់​ប្រជុំជួរ និង​បាន​ទទួល​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍​ត្រី ឡុង ធូ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ​អំពី​របៀប​រៀបចំ​ទីតាំង ក្នុង​ពេល​ប្រតិបត្តិការ​ត្រួតពិនិត្យ​យានយន្ត​ឆ្លងកាត់ ដោយ​បាន​រៀបចំ​កង​កម្លាំង​ជា​៣​ផ្នែក មាន​ក្រុម​ឆែកឆេរ​ឯកសារ​យានយន្ត​ និង​ធ្វើ​ប័ណ្ណ​ផាក​ពិន័យ ក្រុម​បញ្ជរ​យានយន្ត​ឲ្យ​បើក​ចូលក្នុង​ទីតាំង​ត្រួតពិនិត្យ និង​ក្រុម​ទប់ស្កាត់​យានយន្ត​ដែល​បើក​រត់​គេចវេះ​ពី​ទីតាំង​ត្រួតពិនិត្យ​។​

​ ​

លោក​វរសេនីយ៍ត្រី ឈឹម សារុន នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​កំពង់​ឆ្នាំង បាន​ឲ្យ​ដឹង​ថា​ នៅក្នុង​កិច្ចប្រតិបត្តិការ​ជាង​១​ម៉ោង​នេះ កងកម្លាំង​នគរបាល​ចរាចរណ៍​ទាំងអស់​បាន​អនុវត្ត​ន៍​តាម​នីតិ​វិធី និង​ក្រមសីលធម៌​របស់​កង​កម្លាំង​បាន​ត្រឹមត្រូវ​ បន្ទាប់ពី​បាន​ឆ្លងកាត់​វគ្គ​បំប៉ន​ពេញ​មួយ​ព្រឹក​ពី​លោក​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។​

​ ​

ជា​លទ្ធផល សមត្ថកិច្ច​ក្នុង​ក្រុម​ប្រតិបត្តិការ​ធ្វើការ​ត្រួតពិនិត្យ​យានយន្ត​សរុប​បាន​ចំនួន​២៧​៣​គ្រឿង ក្នុង​នោះ​បាន​ធ្វើការ​ផាកពិន័យ​យានយន្ត​សរុប​ចំនួន​៥០​គ្រឿង ដែល​មាន​ម៉ូតូ​២៣​គ្រឿង និង​រថយន្ត​២៧​គ្រឿង​។ ការ​ផាកពិន័យ​នេះ​មាន​រថយន្ត​ចំនួន​២៧​គ្រឿង​( ធុន​ស្រាល​១៣​គ្រឿង និង​ធុន​ធ្ងន់​១៤​គ្រឿង ) ល្មើសច្បាប់​ចរាចរណ៍​ដូចជា , ដឹក​សំពីងសំពោង , អត់​ឈៀក , អត់​លិខិត​អាជីវកម្ម , ប័ ណ្ណ​បើកបរ​ខុស​ប្រភេទ​យានយន្ត , ប័ណ្ណ​បើកបរ​ហួស​សុពលភាព , រថ​យន្ត​អត់​ស្លាក​លេខ និង​រថយន្ត​របូត​ប៊ូឡុង​តា​កេ​។​ ដោយឡែក​ម៉ូតូ​ចំនួន​២៣​គ្រឿង គឺ​បើកបរ​មិន​ពាក់មួក​សុ​វត្តិភាព​១៣​គ្រឿង និង​គ្មាន​កញ្ចក់​មើល​ក្រោយ​១០​គ្រឿង​។​

​ ​


លោក​វរសេនីយ៍ត្រី ឈឹម សារុន បាន​សំណូមពរ​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍​គ្រប់​ស្រុក​ និង​ក្រុង​ថា ពេល​ទៅកាន់​អង្គភាព​វិញ​ត្រូវ​យកចិត្តទុកដាក់ ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ឲ្យ​​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​របស់​ខ្លួន ឲ្យ​គាត់​បាន​យល់ថា ចាប់ពី​ខែ​មករា ឆ្នាំ​២០១៦ តទៅ​រាល់​ការ​ផាក​ពិន័យ​បទល្មើស​ចរាចរណ៍​តាម​កំណត់​ច្បាប់​គឺ​ត្រូវ​ផាក​ពិន័យ​គុណ​នឹង​៥​ដង​។ ចំណែក​មន្ត្រី​នគរបាល​ចរាចរណ៍​គ្រប់​ថ្នាក់ ត្រូវតែ​ធ្វើ​គំរូ​មុនគេ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍៕


8-12-2015a7


8-12-2015a6


8-12-2015a5


8-12-2015a4


8-12-2015a3


8-12-2015a2


​ ​



ប្រតិបត្តិការ​រយៈពេល​១​ម៉ោង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត បាន​ផាកពិន័យ​រថយន្ត និង​ម៉ូតូ​​ចំនួន​៥០​គ្រឿង

Post a Comment

0 Comments

Close Menu