Ad Code

បទល្មើស​នេសាទ​នៅក្នុង​ស្រុក​ជីក្រែង​កំពុង​តែ​មាន​សកម្ម​ភាណ​ត្រៀបត្រា

សៀមរាប ៖ ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ប្រភេទ​សាច់​ដៃ និង​សាច់​បរ មាន​របាំង​វែងៗ​កាត់​ខ្វែង​កាត់​ព្រែក និង​ឧបករណ៍​ខុសច្បាប់​ផ្សេងៗ​ទៀត កាន់​តែមាន​លក្ខណៈ​អនាធិបតេយ្យ នៅក្នុង​ស្រុក​ជីក្រែង ខេត្តសៀមរាប ក្រោម​ការគ្រប់គ្រង​រប​ស់លោក ញឹម ស៊ី​វ័​ន្ត នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​អន្លង់​សំណរ ហាក់បីដូចជា​គ្មាន​ការ​បង្ក្រាប បែរជា​បទល្មើស​មាន​ការ​កើនឡើង។


ដោយ​យោង​តាម​ចរាចរណ៍​លេខ​០១ របស់​រាជរដ្ឋាភិបាល បាន​ចេញ​សេចក្តី​ប្រកាស​កន្លងមក ឲ្យ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​លុបបំបាត់ ការប្រើប្រាស់​ឧបករណ៍​នេសាទ​ដោយ​ខុសច្បាប់ និង​ហាម​មិន​ឲ្យ​ដាក់​របាំង​ព្រួល កាត់​បឹង​ព្រែក ស្ទឹង និង​ដៃទន្លេ រួមទាំងរ​បាំងសាច់ ឆក់ និង​ឆ្នុក រុញ​ស៊ី​ប តែ​ពេលនេះ បទល្មើស​ដែល​ត្រូវបាន​ហាមឃាត់ បន្ទាប់ពី​អន់ថយ​មួយ​រយៈ ពេលនេះ​ឧបករណ៍​ហាមឃាត់​ទាំងនេះ បាន​វិល​មកវិញ ហើយ​កំពុងតែ​ពង្រាយ​ពាសពេញ​ផ្ទៃ​ទឹក ស្ថិតនៅ​ក្នុង​បឹង​ទន្លេសាប។


ការ​ដាក់​របាំង​ព្រួល សាច់​របាំង​ទាំងនេះ​គឺ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​មច្ឆា​ជាតិ​យ៉ាង​ខ្លាំង​ដល់​ការធ្វើ​ចរាចរណ៍​ចូល​ទៅ​កាន់​អន្លង់​ជ្រៅៗ  ដែលជា​តំបន់​ការពារ​និង​អភិរក្ស​ត្រី​មេ​ពូជ បញ្ហា​ទាំងនេះ​គឺ​ត្រូវបាន​គេ​វាយ តំលៃ​ទៅលើ រដ្ឋបាល​ជលផល មន្ត្រី​ខ្លា​ប្រាំ  មន្ត្រី​ក្រសួងបរិស្ថាន  និង​ស្ថាបនិក​សហគមន៍ ពុំបាន​អនុវត្តន៍ តួនាទី​អភិរក្ស​ការពារ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទើប​ប្រជា​នេសាទ​អាច​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​យ៉ាង​រលូន។


ជាក់ស្តែង​ទី​១ លោក ឈ្មោះ នី​ទី​២ ឈ្មោះ​ណាក់ ទី​៣ លោក  ហុង  និង​លោក ឈ្មោះ​សាន់  មាន​មុខរបរ​ដាក់​របាំង​សាច់​អ៊ុយ​សាច់​ដៃ ដោយ​ខុសច្បាប់ ចំណុច​ស្ទឹង​កំបុត និង តំបន់​ចង​សេះ​តំបន់​កោះក្របី​ឃុំ​អន្លង់​សំណរ បាន​អួតអាង​ថា គេ​បាន​ចំណាយ​លុយ​រាប់ពាន់​ដុល្លា​ទៅ​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច  ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​មួយឆ្នាំៗ  ទើប​ពួកគេ​អាច​ប្រើប្រាស់​ឧបករណ៍​នេះ​បាន​។​


លោក ពេជ្រ សុង ប្រធាន​សហគមន៍ និង​លោក លឿង ភ្លឺ ជា​អនុប្រធាន​ទី​១ កំពុងតែ​ធ្វើជា​ទីងមោង រី ជុំវិញ​បញ្ហា​ទាំងនេះ មិនអាច​សុំ​បំភ្លឺ​ពី​លោក ព្រិ​ន សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប​បានឡើយ ព្រោះ​លោក មិន​លើក​ទូរស័ព្ទ រីឯ​លោក ញឹម ស៊ី​វ័​ន្ត នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ឃុំ​អន្លង់​សំណរ មិនអាច​បំភ្លឺ​បាន​ដែរ​ព្រោះ​ប្រព័ន្ធ​ទូរស័ព្ទ​រអាក់រអួល និយាយ​ស្តាប់​គ្នា​មិនបាន​៕


T-12-07-15-s-fullT-12-07-15-ss-full


T-12-07-15-sss-full



បទល្មើស​នេសាទ​នៅក្នុង​ស្រុក​ជីក្រែង​កំពុង​តែ​មាន​សកម្ម​ភាណ​ត្រៀបត្រា

Post a Comment

0 Comments

Close Menu