ទស្សនៈរបស់មហាជន ដែលគិតថា តារាសម្តែងស្រី នាង Angelababy បានកែសម្ផស្ស គឺនៅតែបន្តរហូតមកទល់ពេលនេះ ទោះបីជាមាន នាងបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងដិតដល់ និងបើកជំហជាសាធារណៈក៏ដោយ។
Angelababy
ដោយឡែកនៅថ្ងៃទី៧ខែធ្នូ គេស្រាប់តែបានសង្កេតឃើញ មានភាពភ្ញាក់ផ្អើលមួយបានកើតឡើង ដោយគេបានប្រទះឃើញថា មានតារាសម្តែងស្រី និងជាដៃគូប្រជែងលើវិថីសិល្បៈរបស់នាង Angelababy មួយរូប គឺនាង Yang Mi បានចុច like លើសារបង្ហោះរបស់អ្នកនៅតាមបណ្តាញសង្គមម្នាក់ ដោយគេម្នាក់នោះបានសរសេរថា
នាង Angelababy មិនបានកែសម្ផស្ស ខោ្មចទើបជឿនាង។
Yang Mi
សកម្មភាពខាងលើនេះ ក៏បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ និងបាននាំគ្នាបញ្ចេញមតិថា
សូម្បីតែ Yang Mi ក៏មិនជឿថា Angelababy មិនបានកែសម្ផស្សដែរឬ?
Angelababy និងYang Mi សុទ្ធតែកែសម្ផស្សដូចគ្នាទេ ប៉ុន្តែ Angelababy មើលទៅស្អាតជាង
ដៃរអិលមែន សូម្បីតែពាក្យរិះគន់របស់មហាជន ទៅលើ Angelababy ក៏ចុចlikeដែរ៕
សូម្បីតែ Yang Mi ក៏មិនជឿថា Angelababy មិនបានកែសម្ផស្សដែរឬ?
0 Comments