Ad Code

ក្រុម Inter Milan ឡើង​មក​ឈរ​នៅ​លើ​កំពូល​តារាង Serie A ជាមួយនឹង​ជ័យជម្នះ​លើ​ក្រុម Genoa

ក្រុម Inter Milan បាន​វិលត្រឡប់​មក​ឈរ​នៅ​លើ​កំពូល​តារាង Serie A វិញ​ជាមួយនឹង​ជ័យជម្នះ ១-០ លើ​ក្រុម Genoa កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងទៅ ខណៈ​ដែល​ក្រុម Roma បាន​ត្រឹម​ស្មើ ១-១ ប៉ុណ្ណោះ​ជាមួយ​ក្រុម Torino។


កីឡាករ Adem Ljajic រកបាន​តែ​១​គ្រាប់​គត់ នៅ​ការប្រកួត​មួយ​នេះ ខណៈ​ដែល​ក្រុម Inter Milan ឈ្នះ​ការប្រកួត​លើក​ទី ៨ របស់​ខ្លួន​ពី ១៥ ប្រកួត​នៅក្នុង​រដូវ​កាល​នេះ។ ក្រុម Inter Milan​លេង​មាន​គ្នា​ត្រឹមតែ ១០ នាក់​ប៉ុណ្ណោះ នៅ ៤ នាទី​ចុងក្រោយ ពេល​ដែល​កីឡាករ Danilo D’Ambrosio ត្រូវបាន​អាជ្ញា​កណ្តាល​បណ្តេញ​ពី​ការប្រកួត​សម្រាប់​កាត​លឿង​ទី ២។


ក្រុម Inter Milan បាន​ឡើង​មក​ឈរ​នៅ​ពីលើ​ក្រុម Napoli ២ ពិន្ទុ ដែល​ក្រុម​មួយ​នេះ បាន​ចាញ់​ក្រុម​បាត​តារាង Bologna ២-៣ កាលពី​ថ្ងៃអាទិត្យ។


កីឡាករ Ljajic បាន​និយាយ​ថា យើង​បាន​ប្រឹង​អស់ពី​សមត្ថភាព​ធ្វើ​យ៉ាង​ណា ដើម្បី​រក​ឲ្យ​បាន​ជ័យជម្នះ​របស់​ខ្លួន ពីព្រោះ​ថា យើង​ដឹង​ច្បាស់​ថា វា​គឺជា​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​សម្រាប់​ក្រុម តែ​ពេលនេះ​យើង​ពិតជា​អាច​សម្រេច​បាន​គោលដៅ​របស់ខ្លួន​បាន​ពិតមែន។


សូម​បញ្ជាក់​ថា កីឡាករ Ljajic បាន​ធ្វើ​ការផ្ទេរ​ចេញពី​ក្លិប Roma ក្នុងនាម​ជា​កីឡាករ​ខ្ចី​ជើង នៅ​ថ្ងៃ​ផ្តាច់ព្រ័ត្រ​នៃ​ទីផ្សារ​កីឡាករ​កន្លងទៅ ហើយ​ក្លិប Inter Milan អាច​ទិញ​យក​កីឡាករ​ស្ថិត​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ ស៊ែ​ប ម្នាក់​នេះ នៅ​ដំណាច់​រដូវ​កាល។


ដោយ​ឡែ​ក្រុម Roma ឈរ​នៅ​លេខ ៥ មាន ៥ ពិន្ទុ​តាម​ពីក្រោយ​ក្រុម Inter Milan ក្រោយ ពេល​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ចុងក្រោយ ធ្វើ​ឲ្យ​ក្រុម Torino រកបាន​តែ ១ ពិន្ទុ​ប៉ុណ្ណោះ។


ក្រុម Roma មានឱកាស​តិចតួច​បំផុត​អំឡុង​ការប្រកួត​មួយ​នេះ តែ​គ្រាប់​បាល់​របស់ កីឡាករ Miralem Pjanic ទំនងជា​អាច​រកបាន​ជ័យជម្នះ​ទៅ​ហើយ តែ​ការ​ពែន​បាល់​មួយ​ជើង​នៅ​ម៉ោង​គ្រោះថ្នាក់ ពី​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់​កីឡាករ Maxi Lopez ក្រោយ​កីឡាករ Kostas Manolas បង្កកំហុស​មកលើ​កីឡាករ Andrea Belotti ល្មម​ធ្វើ​ឲ្យ​ក្រុម Torino តាម​បាន​ស្មើ ១-១៕



ក្រុម Inter Milan ឡើង​មក​ឈរ​នៅ​លើ​កំពូល​តារាង Serie A ជាមួយនឹង​ជ័យជម្នះ​លើ​ក្រុម Genoa

Post a Comment

0 Comments

Close Menu