Ad Code

អាវុធហត្ថ​ឃាត់ខ្លួន ជនជាតិ​វៀត​ណាម​ម្នាក់​ក្នុងចំណោម​៤០​នាក់ ដែល​បាន​វាយ​មក​លើ​អ្នកនេសាទ​ខ្មែរ​ឲ្យ​របួសធ្ងន់​ស្រាល​១៨​នាក់

សៀមរាប ៖ លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេ​បញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួលបន្ទុក​ការងារ​ព័ត៌មាន និង​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស បាន​ប្រាប់​ថា កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​របស់​កំពុង​តែ​ធ្វើកា​រ ចុះ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដែល បង្ក​របួស​ស្នាម​មក​លើ អ្នកនេសាទ​ខ្មែរ​ចំនួន​១៨​នាក់ ខណៈ​ដែល​ត្រូវ​បាន​ក្រុម​ជនជាតិ​វៀតណាម វាយ​មក​លើ​ពួកគេ​កាលពី​យប់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ព្រំប្រទល់​ឡូ​តិ៍​លេខ​៤ រវាង​សង្កាត់​ចុងឃ្នៀ​ស និង​ឃុំ​កំពង់​ភ្លុក រហូត​ឈាន​ដល់​ធ្វើការ​ឃាត់​ខ្លួន​បាន​ជនសង្ស័យ ជា​ជនជាតិ​វៀតណាម​ម្នាក់​ក្នុងចំណោម ជនជាតិ​វៀតណាម អូស យ៉ាំង​កាវ ដែល​មាន​គ្នា ចាប់ពី ៣០​ទៅ​៤០​នាក់។


ក្នុង​ការ​ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់​ក្នុងចំណោម​៤០​នាក់ ដែល​បង្ក​របួសស្នាម​មកលើ​អ្នកនេសាទ​ខ្មែរ​ប្រមាណ​១៨​នាក់​ កាលពីវេលា​ម៉ោង​១៩​និង​០០​នាទី ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥​ស្ថិតនៅ​ទីបញ្ជាការ​ប៉េអិម​ក្នុង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត បន្ទាប់ពី​បាន​ហៅ​មក​សួរនាំ។


លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួលបន្ទុក​ការងារ​ព័ត៌មាន និង​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស បាន​ប្រាប់​ថា ដោយមាន​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បានឲ្យ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ធ្វើការ​ស្រាវជ្រាវ ស្វែងរក​ជន​បង្ក​ជា​ជនជាតិ​វៀតណាម ដែល​បាន​បង្ក​អំពើ​ហិង្សា បណ្តាល​ឲ្យ​មាន​របួស​ស្នាម​ធ្ងន់​ស្រាល​មក​លើ អ្នកនេសាទ​ខ្មែរ​ចំនួន​១៨​នាក់​កាលពី​យប់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ កន្លង​មក​នេះ (​ក្នុង​នោះ របួសធ្ងន់​ចំនួន​៥​នាក់ ស្រាល​១៣​នាក់​ធ្ងន់​។


លោក​បន្ត​ថា ក្រោយពី​កើតហេតុ លោក​បាន​ដាក់​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ រក​ជន​ដៃដល់ ដើម្បី​យក​មក​ផ្តន្ទាទោស ហើយ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​៤០​នាក់ ដែល​បាន​រត់​គេចខ្លួនបាត់​។


លោក​បាន​បញ្ជាក់​ទៀត ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ម្នាក់ ក្នុងចំណោម​៤០​នាក់​នេះ​មានឈ្មោះ ដូ យ៉ាំង ថា​ន់ ផេ​ទ​ប្រុស​អាយុ ៥៣​ឆ្នាំ​ មាន​មុខរបរ​ចិញ្ចឹម​ត្រី មាន​ទីលំនៅ​ភូមិ​ចុង​ឃ្នៀ​ស សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប និង​បក្ស​ពួកវា​ចំនួន​៤០​នាក់​នោះ កម្លាំង​ជំនាញ​បាន​ស្គាល់​ថែម​៤នាក់​ទៀត​មានឈ្មោះ ដូ  យ៉ាំង​សួរ ,​ដូ យ៉ាំង​យូរ​, ដូ យ៉ាំង សរ ,​ដូ យ៉ាំង ឌឹ​ក​, អ្នក​ទាំង​៤​នាក់​រស់នៅ​ភូមិ​ទី​៧ សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប មាន​មុខរបរ​ជា​អ្នកនេសាទ​នៅ​ចុង​ឃ្នៀ​ស ចំណែក​បក្ខពួក​វា​ផ្សេងទៀត កម្លាំង​សមត្ថកិច្ច​មិនបាន​ស្គាល់ឈ្មោះ​នោះ​ទេ ហើយ​បាន​គេច​ខ្លួន​បាត់​ទាំងអស់​។


ប​ច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់។ ចំណែក​ជនរងគ្រោះ ដែល​មាន​របួស​ធ្ងន់​ស្រាល​ទាំង​១៨​នាក់​នោះ ពុំ​ទាន់​ឃើញ​មក​ដាក់​ពាក្យ​បណ្តឹង ដើម្បី​ទាមទារ​ជម្ងឺ​ចិត្ត​នៅឡើយ​ទេ មកដល់​ថ្ងៃទី​១៦ ខែធ្នូ។


រីឯ ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ម្នាក់​ក្នុងចំណោម​៤០​នាក់ ដែល​បាន​បង្ក​របួស​ស្នាម​ដល់​អ្នកនេសាទ​ខ្មែរ​ចំនួន​១៨នោះ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕



អាវុធហត្ថ​ឃាត់ខ្លួន ជនជាតិ​វៀត​ណាម​ម្នាក់​ក្នុងចំណោម​៤០​នាក់ ដែល​បាន​វាយ​មក​លើ​អ្នកនេសាទ​ខ្មែរ​ឲ្យ​របួសធ្ងន់​ស្រាល​១៨​នាក់

Post a Comment

0 Comments

Close Menu