សៀមរាប ៖ រថយន្តនីសាន់ ពណ៌ត្រេអ៊ី មួយគ្រឿងព្រលះបុរសម្នាក់ ជិះម៉ូតូម៉ាកស្មាស់បណ្តាលឲ្យខ្ទាតមកកណ្តាលផ្លូវ ហើយត្រូវរថយន្តទំនើប១គ្រឿងទៀតកិនស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។ ហើយក៏រត់គេចខ្លួនបាត់ទៅ តែករណីនេះពលរដ្ឋថា មានការបាញ់គំរាមផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតនៅវេលានៅម៉ោង ៨និង៥០នាទីយប់ ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចមុខរ៉ូសាណា ស្ថិតក្នុងភូមិ ចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុងសៀមរាប។
ប្រភពដាក់ការសង្ស័យជារឿងអ្វីនោះទេ តែរថយន្តទាំង២គ្រឿងនោះមានរថយន្តទី១បានបើកបុកជនរងគ្រោះពីក្រោយ ហើយក៏មានរថយន្តតាមពីក្រោយ បុកចំពេញទំហឹងបណ្តាលឲ្យស្លាប់តែម្ដង។ ហើយបើតាមប្រភពខ្លះ បានខ្សឹបខ្សៀវគ្នាថា មានការបុកហើយបាញ់គំរាមទៀតផង។
សមត្ថកិច្ចនគរបាល ចរាចរណ៍បានឲ្យដឹងថា ពិតជាមាន ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ បណ្ដាលឲ្យអ្នកជិះម៉ូតូម្នាក់ស្លាប់មែន តែព័ត៌មានថា មានការដេញបាញ់គ្នា រវាងរថយន្តម៉ាកហើមមើ និងម៉ាកហ្វតនោះ គ្មាននរណាម្នាក់ ធ្វើការហ៊ានអះអាងថា ជាការពិតនោះឡើយ។
សមត្ថកិច្ចនគរបាលចរាចរបានបន្តថា ករណីនេះរថយន្តបង្កបានបើកលឿនហួសកំណត់ក្នុងក្រុង ហើយជនរងគ្រោះ មានឈ្មោះឈិត ហ៊ី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ជិះម៉ូតូម៉ាកស្មាស់។
សមត្ថកិច្ចបន្ថែមថា វត្ថុតាងមានរថយន្តត្រេអ៊ីនិងម៉ូតូ ត្រូវបានដឹកបញ្ជូនកានការិយាល័យចរាចរខេត្ត ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ រីឯរថយន្តបង្ក១គ្រឿងទៀតបានបើកគេចខ្លួនបាត់។
ករណីនេះមហាជន សូមឲ្យសមត្ថកិច្ច មេត្តាស្រាវជ្រាវ ព្រោះក្រុងសៀមរាប ជាក្រុងទេសចរណ៍មិនមែនជាទីក្រុងសម្រាប់ក្រុមអ្នកមានឡានទំនើប យកធ្វើជាកន្លែងប្រកួតរថយន្ត ឬ ដេញបាញ់គ្នា ដោយសេរីនោះទេ៕
នេសាន់បុកម៉ូតូស្មាស់ ហើយរថយន្ត១គ្រឿងទៀតបុកបន្ថែម បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង
0 Comments