ស្ទឹងត្រែង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូជិះគ្នា៣នាក់បុកជាមួយម៉ូតូជិះគ្នា២នាក់បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមានអ្នករបួសស្រាលផងដែរ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង-ខេត្តស្ទឹងត្រែង។ ខណៈពេលនេះសមត្ថកិច្ចកំពុងចុះវាស់វែងនៅកន្លែងកើតហេតុ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ករណីនេះកើតឡើងដោយសារតែម៉ូតូ១គ្រឿងបានបើកវ៉ាគោយន្ត រួចក៏ជ្រុលទៅបុកខាងស្ដាំដៃម៉ូតូ១គ្រឿងទៀត ក្នុងទិសដៅបញ្ច្រាសគ្នា៕
បើកម៉ូតូវ៉ាគោយន្តទៅបុកម៉ូតូ១គ្រឿងទៀតបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់យ៉ាងរន្ធត់





0 Comments