Ad Code

ក្រុម​បច្ចេកទេស​​កំពុង​រុះរើ​ម៉ាស៊ីន​ ពាក់ព័ន្ធ​នឹង​ការ​យក​លុយ​ពី​ម្ចាស់​រថយន្ត​

ភ្នំពេញ​ ៖ ​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី២៨ ​ខែ​ធ្នូ​នេះ ​បញ្ជរ​ទារ​ប្រាក់​ពី​អ្នកដំណើរ​នៅ​តាម​បណ្ដោយ​ផ្លូវ​វែងស្រេង ជាពិសេស​នៅមុខ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នៅ​សង្កាត់​ស្ទឹងមានជ័យ​ត្រូវ​បាន​ខាង​ក្រុម​បច្ចេកទេស​របស់​ក្រុមហ៊ុន​កំពុង​រុះរើ​ម៉ាស៊ីន ដែល​ធ្លាប់តែ​ដាក់​បញ្ឈរ​កាក់​យក​លុយ​ឡាន និង​អ្នកដំណើរ។


ការ​រុះរើ​នេះ​ធ្វើឡើង​តាម​ប្រសាសន៍​របស់​សម្ដេច​តេជោ​ ដែល​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ផ្លូវ​នោះ​ជូន​ពលរដ្ឋ​វិញ។ ភ្លាមៗ​នោះ​ដែរ​ ហើយ​កាលពី​​​វេលា​ម៉ោង​២១​យប់​​មិញ លោក​ពេជ្រ កែវ​មុន្នី អភិបាលខណ្ឌ​មានជ័យ​ និង​ឡុង ង៉ែត អភិបាលរងខណ្ឌ​បាន​ចុះទៅ​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ឲ្យ​ដក​សម្ភារៈ​ពាក់ព័ន្ធ​នឹង​ការ​យក​លុយ​ពី​ម្ចាស់​រថយន្ត​ឆ្លងកាត់​ផ្លូវ​វែ​ង​ស្រេង​នោះ​ចេញ៕


M28-12-15-1i


M28-12-15-i3


M28-12-15-i2



ក្រុម​បច្ចេកទេស​​កំពុង​រុះរើ​ម៉ាស៊ីន​ ពាក់ព័ន្ធ​នឹង​ការ​យក​លុយ​ពី​ម្ចាស់​រថយន្ត​

Post a Comment

0 Comments

Close Menu