បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ នៅមន្ទីរសាធារណការ និងដឹកជញ្ជូន បានបើកយុទ្ធនាការប្រជុំផ្សព្វផ្សាយស្តីអំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការចូលរួម លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ លោក គឹមសុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងអ្នកស្ម័ក្រចិត្តចូលរួមប្រជុំស្តាប់ប្រហែល៦០នាក់ផងដែរ។ លោក គឹម សុវណ្ណ បាននិយាយថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ជាថ្ងៃឱសានវាទ នៃច្បាប់ចរាចរណ៍ចាស់។
ហើយរដ្ឋាភិបាលបានចេញច្បាប់ចរាចរណ៍ថ្មី កន្លងមកទូទាំងប្រទេសគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សអស់ជាង២.០០០នាក់ជារៀងរាល់ឆ្នាំ ធ្វើឲ្យប្រមុខដឹកនាំមានការព្រួយបារម្ភយ៉ាងខ្លាំងទើបសម្តេច ហ៊ុន សែន ចេញច្បាប់ចរាចរណ៍ថ្មីដើម្បីបញ្ចៀសនៃគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋនេះ។
លុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ លោក គឹម សុវណ្ណ បានបើកប្រជុំធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានជ្រួតជ្រាបអំពីច្បាប់ចរាចរណ៍ថ្មី ដូចជាហាមដាច់ខាតរថយន្ត និងម៉ូតូ ត្រូវមានប័ណ្ណបើកបរ និងឯកសារផ្សេងៗឲ្យបានគ្រប់គ្រាន់ អ្នកបើករថយន្តត្រូវបើកតាមល្បឿនដែលបានកំណត់ ត្រូវគោរពអាទិភាពចតយានយន្តឲ្យបានត្រឹមត្រូវតាមគំនូស មិនត្រូវផ្ទុកមនុស្សលើសចំណុះបើកបរគ្មានសីលធម៌ គ្មានសុជីវធម៌ មិនគោរពច្បាប់បទបញ្ញត្តិនៃច្បាប់ចរាចរណ៍ផ្លូវគោក អ្នកបើកម៉ូតូត្រូវពាក់មួកសុវត្ថិភាព ដាក់កញ្ចក់ មានស្លាកលេខឲ្យបានគ្រប់គ្រាន់ រថយន្ត អ្នកជិះ និងអ្នកបើកត្រូវដាក់ខ្សែក្រវាត់។
លោកបានបញ្ជាក់ទៀតថា ក្រោយពេលប្រជាពលរដ្ឋចូលស្តាប់ប្រជុំនេះរួច ដើម្បីចូលរួមយកទៅអនុវត្តច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្តល់សេចក្តីសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍នៅតាមផ្លូវក្នុងស្រុកខ្មែរ។
លោកបានបញ្ជាក់ទៀតថា លក្ខខណ្ឌដែលប្រឡងយកប័ណ្ណបើកបរ ១-ត្រូវយកអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណគ្រួសារថតចម្លងរូបថតពណ៌ថ្មី៤គុណ៦ មិនលើសពី៦ខែ។ ២-រូបថតពណ៌ថ្មី៣គុណ៤ថតចម្លងមិនលើសពី៦ខែ វិញ្ញាបនបត្របញ្ជាក់សុខភាពចេញដោយមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន១ច្បាប់ វិញ្ញាបនបត្របញ្ជាក់ការសិក្សាពីមន្ទីរសាធារណ និងដឹកជញ្ជូន១ច្បាប់ បង្កាន់ដៃបង់ប្រាក់សុំសិទ្ធិប្រឡង៦ម៉ឺនរៀលឯកសារទាក់ទងផ្សេងៗទៀត៕
ប្រជុំផ្សព្វផ្សាយ ស្តីអំពីច្បាប់ចរាចរណ៍ថ្មីដល់ប្រជាពលរដ្ឋ






0 Comments