Ad Code

មន្ទីរ​ធនធានទឹក ខេត្តបន្ទាយមានជ័យ ចុះ​ជួយ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ ស្រូវប្រាំង​ប្រមាណ​ជាង ៥.០០០ ហិតា

បន្ទាយមានជ័យ ៖ ផ្ទៃដី​ដំណាំ​ស្រូវ​ជួប​កង្វះខាត​ទឹក​ប្រមាណ​ជាង ៥.០០០ ហិតា របស់​បងប្អូន​ប្រជាកសិករ​ក្នុង​ឃុំ​ចំនួន ០៤ នៃ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ កំពុង​ត្រូវ​បាន​ក្រុមការងារ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ ចុះ​ជួយ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ។


លោក យឹម ប៊ុន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ​ថា ការងារ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​នៅក្នុង​ស្រុក​មង្គល​បូរី​នេះ គឺ​ក្រុមការងារ​មន្ទីរ​របស់​លោក ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ខ្នាត​មធ្យម (៦៥​សេះ​) ចំនួន ០៦ គ្រឿង ម៉ាស៊ីនបូមទឹក​ខ្នាត​ធំ ចំនួន ០១ គ្រឿង និង​ម៉ាស៊ីន​ស្ថានីយ​បណ្តែត​ទឹក ចំនួន ០១​គ្រឿង ដើម្បី​បូម​យក​ទឹក​ពី​ស្ទឹង​មង្គល​បូរី មក​សង្គ្រោះ​ដំណាំ​ស្រូវ​ស្ថិត​ក្នុង​ឃុំ​សឿ ចំនួន ១.៩២៧ ហិតា​, ឃុំ​គុយ​ម៉ែង ចំនួន ១.៤០០ ហិតា​, ឃុំ​រហាត់ទឹក និង​ឃុំ​ភ្នំ​ធំ សរុប​ចំនួន ១.៧៥២ ហិតា។


លោក យឹម ប៊ុន​រ៉ុ​ម បាន​បន្ត​ថា គិត​ចាប់​ពី​ថ្ងៃ​ចុះ​ជួយ​អន្តរាគមន៍ កាលពី​ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ រហូតមកដល់​ពេលនេះ ផ្ទៃដី​ស្រូវ​ប្រមាណ​ជាង ២.០០០​ហិតា ត្រូវបាន​សង្គ្រោះ​ជា​បន្តបន្ទាប់ ក្នុងនោះ​មាន​ឃុំ​សឿ យើង​សង្គ្រោះ​បាន​ចំនួន ៩៩៧ ហិតា​, ឃុំ​គុយ​ម៉ែង ចំនួន ៣៧៨ ហិកតា​, ឃុំ​រហាត់ទឹក និង​ឃុំ​ភ្នំ​ធំ បាន​ចំនួន ៦៩៨ ហិតា។


លោក​បន្ត​ថា ក្រុមការងារ​របស់​លោក​កំពុង​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព ដើម្បី​បន្ត​អន្តរាគមន៍​សង្គ្រោះ​ផ្ទៃដី​ដែល​នៅ​សេសសល់ បើ​ទោះបី​ជា​ផ្ទៃដី​មួយចំនួន​ប្រជាកសិករ​បាន​ដាំ​ដុះ​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក។


លោក​ប្រធាន​មន្ទីរ បាន​បញ្ជាក់​បន្ថែម​ថា ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​ក្នុង​ខេត្តបន្ទាយមានជ័យ ប្រជាកសិករ បាន និង​កំពុង​ធ្វើ​លើស​ផែនការ​ដែល​បាន​ដាក់​ចុះ ពោល​គឺ​បាន​ចំនួន ១៩.៣២៨ ហិតា ស្មើនឹង ១៦១ ភាគរយ​នៃ​ផែនការ និង​កំពុង​បន្ត​ដាំ​ដុះ។ ចំពោះ​ស្រូវវស្សា​វិញ មកដល់ពេលនេះ ប្រជាកសិករ​ប្រមូល​ផល​បាន​ចំនួន ១៣២.០០០ ហិតា ស្មើនឹង​ជាង ៥៣​ភាគរយ នៃ​ផ្ទៃដី​ផលិត​បាន​៕


T-12-08-15-bbbbb-fullT-12-08-15-bbbb-fullT-12-08-15-bb-fullT-12-08-15-b-fullT-12-08-15-bbb-full



មន្ទីរ​ធនធានទឹក ខេត្តបន្ទាយមានជ័យ ចុះ​ជួយ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ ស្រូវប្រាំង​ប្រមាណ​ជាង ៥.០០០ ហិតា

Post a Comment

0 Comments

Close Menu