ប្រធានាធិបតីអាហ្វហ្គាន លោក Ashraf Ghani ត្រៀមរៀបចំបើកឲ្យមានជំនួបប្រជុំមួយ រយៈពេល ២ ថ្ងៃ នៅក្នុងប្រទេសប៉ាគីស្ថានក្នុងការគោលបំណងពង្រឹងការគាំទ្រសម្រាប់ប្រទេសរបស់លោក ដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម ប៉ុន្ដែមន្ដ្រីការទូតវិញមិនអាចមានលទ្ធភាពនោះទេ ហើយបានអះអាងថា កិច្ចចរចាសន្ដិភាពអាហ្វហ្គាន ដែលរងការជាប់គាំងនោះ គួរតែចាប់ផ្ដើមជាថ្មីឡើងវិញក្នុងពេលដ៏ឆាប់ៗ ខាងមុខនេះ។
ជំនួបប្រជុំបេះដូងអាស៊ី (Heart of Asiaគឺជាការជួបជុំគ្នាប្រចាំឆ្នាំរបស់តំបន់អាស៊ី និងបណ្ដាប្រទេសទាំងឡាយផ្សេងទៀត ដែលគាំទ្រប្រទេសអាហ្វហ្គានីស្ថាន និងផ្ដោតជាសំខាន់ទៅលើដំណោះស្រាយថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគ។ នេះជាការលើកឡើងដោយ លោកស្រី Simbal Khan អ្នកវិភាគផ្នែកសន្ដិសុខ ជាពិសេសនៅក្នុងទំនាក់ទំនងរវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាននោះ។
លោកស្រីថ្លែងថា ជំនួបពិភាក្សានេះភាគច្រើន គឺបង្ហាញពីការប្ដេជ្ញាចិត្ដចំពោះប្រទេសអាហ្វហ្គានីស្ថាន។ ការបើកកិច្ចចរចាស្ដីអំពីសន្តិភាពរវាងរដ្ឋាភិបាលអាហ្វហ្គាន និងចលនាសកម្មប្រយុទ្ធតាលីបង់នោះ ធ្លាប់ត្រូវបានធ្វើឡើងរួចទៅហើយ នៅប៉ាគីស្ថាន ប៉ុន្តែដំណើរនៃទម្រង់ការនោះបែរជាត្រូវផ្អាកទៅវិញ ខណៈដែលការងើបបះបោរមួយ ដែលមានរយៈពេល១៤ឆ្នាំកន្លងទៅហើយនោះ បានមកប្រមូលផ្ដុំជញ្ជ្រំជើង និងបានក្លាយទៅជាការប្រយុទ្ធស្លាប់រស់ទៅវិញ។
កាលពីសប្ដាហ៍កន្លងទៅនេះ មេដឹកនាំតាលីបង់អាហ្វហ្គាន ឈ្មោះMullah Akhtar Mansour ត្រូវបានរាយការណ៍ថាបានស្លាប់ ឬរងរបួស ដែលនោះជាការបង្ហាញឲ្យឃើញពីក្ដីសង្ឃឹមដ៏ស្ដួចស្ដើង ដែលថាកិច្ចបន្ដការចរចាអាចនឹងសម្រេចធ្វើទៅបាននោះ។
ការផ្សាយដំណឹងបែបនេះត្រូវបានរងការអះអាងពី លោក Mansour ប៉ុន្ដែពួកតាលីបង់វិញបានលើកជាសំណួរថា តើពិតដែរឬទេ។
ផែនការបើកជំនួបចរចានៅជុំទី ២ អាស្រ័យដោយសារតែកិច្ចចរចាដំណាក់កាលខែកក្កដា រងការរបូតធ្លាក់ចេញពីផ្លូវទៅបន្ទាប់ពីលិចឮនូវព័ត៌មាន ដែលថា បុរសឈ្មោះ Mullah Omar ដែលជាស្ថាបនិកនៃក្រុមតាលីបង់អាហ្វហ្គាននោះបានស្លាប់ទៅអស់កាល ២ ឆ្នាំទៅហើយ។
ដោយឡែក កន្លងទៅនេះក្រុមប្រឹក្សាសន្ដិសុខនៃប្រទេសទាំងពីរបានបើកកិច្ចប្រជុំនៅថ្ងៃចុងសប្ដាហ៍មួយ នៅក្រុងបាងកក គឺរយៈពេល ៣ខែបន្ទាប់ពីលុបចោលនូវជំនួបប្រជុំមួយស្ដីអំពីការមិនយល់ព្រមឯកភាពទៅលើរបៀបវារៈនៃកិច្ចប្រជុំ៕
Reuters
ប្រធានាធិបតីអាហ្វហ្គានីស្ថានស្ថិតនៅក្នុងប្រទេសប៉ាគីស្ថានក្នុងជំនួបប្រជុំមួយដោយក្ដីសង្ឃឹមចំពោះកិច្ចចរចាសន្តិភាពដ៏ស្ដួចស្ដើង
0 Comments