Ad Code

​គ្រប់​ទំនិញ​មាន​ពន្ធ និង​គ្មាន​ពន្ធ​ សុទ្ធតែ​ត្រូវ​បង់លុយ​តាម​វី​ង​ និង​ដោយ​ផ្ទាល់​

បន្ទាយមានជ័យ ៖ ពលរដ្ឋ​ និង​ក្រុម​អាជីវករ​ដែល​ដឹកទំនិញ​ពី​ក្រុង​ប៉ោយប៉ែត​ទៅតាម​បណ្ដា​ស្រុក​ក្រុង​ និង​បណ្ដា​ខេត្ត​ផ្សេងៗ បាន​ធ្វើ​ការរិះគន់​ទៅលើ​គយ​ចល័ត​ខេត្ត​ចំណុច​ផ្លូវ​៥០ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថា​រាល់​ការ​ដឹក​ទំនិញ​ មិន​ថា​មាន ឬ​គ្មាន​ពន្ធ​ទេ​ សុទ្ធ​តម្រូវ​ឲ្យ​បង់​លុយ​ក្បាល​ឡាន​ថ្លៃ​បាយ​ និង​បង់លុយ​ប្រចាំខែ​សម្រាប់​រថយន្ត​ដឹកទំនិញ​គេច​ពន្ធ។


ក្រុម​អាជីវករ​ដែល​រកស៊ី​បង់ពន្ធ​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា សព្វថ្ងៃ​ ពួកគាត់​រកស៊ី​មិនសូវ​បាន​ចំណេញ​ប៉ុន្មាន​ទេ ព្រោះ​ត្រូវ​បង់លុយ​ថ្លៃ​ក្បាល​ឡាន​ ឬ​ថ្លៃ​បាយ​ ទើប​អាច​ទៅ​បាន​ តែ​បើ​ឈ្មួញ​រកស៊ី​គេច​ពន្ធ​វិញ​ ត្រូវ​បង់​ជា​ជើង ​ឬ​បង់​ជា​ខែ​ឲ្យ​ក្រុម​គយ​ចល័ត​ខេត្ត​ដែល​ឈរជើង​ចំណុច​ផ្លូវ​៥០ ទើប​ពុំ​មាន​ការ​បង្ក្រាប ​និង​គ្មាន​ការ​ឈប់​ត្រួតពិនិត្យ​។​ ការ​ឲ្យ​ពួកគាត់​បង់លុយ​គ្រប់​ពេល​ដឹកទំនិញ ដែល​ការ​បង់​នេះ​អាច​បង់​ជា​ខែ​ក៏បាន ពី​១៥០​ ទៅ​២០០​ដុល្លារ​ក្នុង​មួយ​ខែ ឬ​បង់​ជា​ចំនួន​ជើង​រថយន្ត​ក៏បាន ដែល​តម្លៃ​ត្រូវ​បង់ ​គឺ​អាស្រ័យ​លើ​ចំនួន​ជើង​បាន​ដឹក ហើយ​ការ​បង់​នេះ​ដែរ​ អាច​មក​បង់​ផ្ទាល់​នៅ​ស្នាក់​ការ​គយ​ចល័ត​ផ្លូវ​៥០​ក៏បាន ​ឬ​វេ​តាម​វី​ង​ក៏បាន។ ក្រៅពី​ការ​បង់​ខាងលើ ការ​បង់ថ្លៃ​បាយទឹក​ពេល​ត្រួតពិនិត្យ​ឯកសារ ពី​មួយ​ម៉ឺន​ទៅ​២​ម៉ឺន​រៀល តាម​រថយន្ត​តូច-ធំ​ទោះបីជា​ទំនិញ​របស់​ពួកគាត់​បង់ពន្ធ​រួច​ក៏ដោយ។


គួរ​រំឭក​ថា កន្លងមក​ លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ធ្វើការ​ហាមប្រាម​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​ឲ្យ​មានការ​ដាក់កុង​ត្រូល​ជជុះ​ជំរិត​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ ព្រោះ​ការ​ដាក់​កុងត្រូល​ជជុះ​នេះ​វា​ជា​អំពើ​ខុសច្បាប់។​ ហើយ​ចំពោះ​កុងត្រូល​គយ​ដែល​កន្លងមក​មាន​ច្រើន​កន្លែង​លោក​បាន​ឲ្យ​បង្រួម​ឲ្យ​មាន​តែមួយ។​

ចំពោះ​បញ្ហា​នេះ​វិញ​ គ្រាន់តែ​តាម​ផ្លូវ​ជាតិ​លេខ​៥​ ពី​ប៉ោយប៉ែត​មក​ទី​រួម​ខេត្ត​បន្ទាយមានជ័យ​ប្រវែង​ផ្លូវ​៤៥​គីឡូម៉ែត្រ​មាន​កុងត្រូល​ជជុះ​របស់​គ​យ​ចល័ត​ខេត្ត​ដែល​ធ្វើ​សកម្មភាព​យក​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គេច​ពន្ធ​ដល់​ទៅ​បី​កន្លែង៕


Pisey-2015-12-08-full-G21


Pisey-2015-12-08-full-G23


Pisey-2015-12-08-full-G25



​គ្រប់​ទំនិញ​មាន​ពន្ធ និង​គ្មាន​ពន្ធ​ សុទ្ធតែ​ត្រូវ​បង់លុយ​តាម​វី​ង​ និង​ដោយ​ផ្ទាល់​

Post a Comment

0 Comments

Close Menu