Ad Code

អាកាសធាតុ​វិស្វកម្ម​ ៖ ​ពី​អ្នក​មិន​រាប់រក ​ទៅជា​អ្នក​សង្គ្រោះ​

នៅពេល​ច្រានចោល​ថា​ ​ជា​រឿងប្រឌិត​បែប​វិទ្យា​សាស្ដ្រ​ដ៏​គ្រោះថ្នាក់​នោះ ​គម្រោង​ដើម្បី​ទប់ស្កាត់​កម្ដៅ​​ពិភពលោក ដោយ​ការធ្វើ​វិស្វកម្ម​ឡើងវិញ​នូវ​អាកាសធាតុ​របស់​ផែនដី​ អាច​ទទួលបាន​យ៉ាង​ល្អ​នូវ​ការទាក់ទាញ ដែលជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​នៅ​ទីក្រុង​ប៉ារីស​។




​កិច្ចព្រមព្រៀង​អាកាសធាតុ​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ ដែល​បានសម្រេច​នៅ​ទីក្រុង​ប៉ារីស ​កាលពី​ថ្ងៃ​សៅរ៍បាន​​​​ចោទ​ឡើង​នូវ​ទ្វេ​គ្រោះ​មួយ​។​ កិច្ចព្រមព្រៀង​នេះ​បាន​​កំណត់​នូវ​គោលដៅ​ប្រក​ប​ដោយ​មហិច្ឆតា​ដើម្បី​កម្រិត​​កម្ដៅ​ពិភពលោក ​ប៉ុន្ដែ​សេដ្ឋកិច្ច​របស់​ផែនដី​នេះ​នៅ​តែ​​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ប្រេងឥន្ធនៈ​ហ្វូ​ស៊ី​ល ​ដែល​​បង្ហូរ​ចេញ​នូវ​ឧស្ម័ន​កាបូន​។



​ដូច្នេះ ប្រសិន​សីតុណ្ហភាព​កើនឡើង ​ហើយ​បណ្ដា​​ប្រទេស​មិនបាន​ប្ដូរ​ទៅរក​ថាមពល​ស្អាត​ឲ្យ​បាន​ទាន់ពេលវេលា​នោះ​​ការធ្វើ​ឲ្យ​ចាប់អារម្មណ៍​នូវ​ការរៀបចំ​បច្ចេកវិទ្យា​ខ្ពស់​​ នឹង​ក្លាយទៅជា​មិនអាច​ចៀសវាង​បាន​សម្រាប់​មនុស្ស​ជាច្រើន​។​ អ្នកជំនាញ​ខាង​អាកាសធាតុ​បាន​និយាយថា ​ប៉ុន្ដែ​វិស្វកម្ម​ភូមិសាស្ដ្រ​​ទាំងអស់ ដែល​បាន​ស្នើឡើង​នាំយក​ជា​មួយ​នូវ​គ្រោះថ្នាក់ ​និង​ការកំណត់​យ៉ាង​ធ្ងន់ ដែល​មនុស្ស​ជាច្រើន​មានការ​សង្ស័យ​អំពី​តម្លៃ ​និង​លទ្ធភាព ដែល​អាច​ធ្វើបាន ​និង​ការគ្រប់គ្រង​។



​ដំណោះស្រាយ​ដោយផ្ទាល់​ចំពោះ​កម្ដៅ​ពិភពលោក​ជា​យូរ​មកហើយ​គឺ​ដើម្បី​ទប់ស្កាត់​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​នាំមក​នូវ​កម្ដៅ​ដែល​ផ្ដល់​ផលល្អ​ដោយ​ថាម​ពល ​ឬក៏​ប្ដូរ​ទៅរក​ថាមពល​កកើតឡើង​វិញ ដែល​ស្អាត​នោះ​។​ បើទោះបីជា​មានការ​កើនឡើង​ដ៏​ឆាប់​រហ័ស​នូវ​ថាមពល​ពន្លឺព្រះអាទិត្យ ​និង​ថាមពល​បង្កើត​ដោយ​ខ្យល់​ក៏ដោយ​​ក៏​ការផ្លាស់ប្ដូរ​មិនបាន​កើតឡើង​ឲ្យ​គ្រប់គ្រាន់ ​និង​ឆាប់រហ័ស​នោះដែរ​។​ ដូច្នេះ​មធ្យោបាយ​ដើម្បី​រក្សា​កម្ដៅ​ពិភពលោក​ឲ្យ​ស្ថិតនៅក្រោម ២ អង្សា​សេ​ធៀប​ទៅនឹង​កម្រិត​មុន​ប​ដិ​វត្ដ​ឧស្សាហកម្ម​នោះ​ ទិសដៅ​ដែល​ទទួលយក​នៅក្នុង​កា​រ​ពិភាក្សា​របស់​ប្រទេស ១៩៥ បានធ្វើ​ឲ្យ​រួម​តូច​នូវ​ពេលវេលា​។



​ប៉ុន្ដែ​មហិច្ឆតា​ជាច្រើន​ថែមទៀត​នៅតែ​ត្រូវការ។ ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ​​បាន​អំពាវនាវ​ដល់​បណ្ដា​​ប្រទេស​ឲ្យ​បន្ដ​ការខិតខំ​ថែមទៀត ដើម្បី​កម្រិត​​កម្ដៅ​ពិភពលោក​ឲ្យ​នៅត្រឹម​កម្រិត ១.៥ អង្សា​សេ​។ ​បច្ចុប្បន្ន បើទោះបី​ជាមាន​សេណារីយោ​ប្រកបដោយ​ការប្ដេជ្ញា​យ៉ាងខ្លាំង​​ដើម្បី​កាត់បន្ថយ​ប្រេង​ហ្វូ​ស៊ី​ល​លាតត្រដាង​ដោយ​ស្ថាប័ន​ដ៏​ខ្លាំង​នៃ​អ្នកផ្ដល់យោបល់​វិទ្យាសាស្ដ្រ​ចំនួន ៣០០០ នាក់​របស់​អង្គការសហប្រជាជាតិ​ក៏ដោយ​ ក៏​ក្រុម​អន្ដររដ្ឋាភិបាល​ស្ដីអំពី​ការប្រែប្រួល​អាកាសធាតុ​បាន​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ការដក​យកចេញ​នូវ​កាបូន​​ឌីអុកស៊ីដ​(Co2) ​ពី​បរិយាកាស​នោះដែរ​។



​លោក Chris Jones អ្នកវិទ្យាសាស្រ្ដម្នា​ក់នៅ​មជ្ឈ​មណ្ឌល Met Hadley របស់​ប្រទេស​អង់គ្លេស ​និង​ជា​សមាជិក​អ្នកនិពន្ធ​នៃ​ការសិក្សា​ពិនិត្យមើល​ឡើងវិញ​នូវ​ការ​សម្លឹងមើល​ឲ្យ​វែងឆ្ងាយ​ទៀត​អំពី​ការខិតខំ​របស់​ផ្នែក​វិស្វកម្ម​ភូមិសាស្ដ្រ​នោះបាន​និយាយថា​ ស្ទើរតែ​ទាំង​អស់នៃ​សេណារីយោ​ស្ដីពី​ការ​បំ​ភាយ​ឧស្ម័ន ​គឺ​សេណារីយោ​ជាង ១០០ ក្នុងចំណោម ១១៦ ដែល​វាយតម្លៃ​ដោយ IPCC ថា ​បាន​រក្សា​កម្រិត​មធ្យម​នៃ​កម្ដៅ​ពិភពលោក​ឲ្យ​នៅក្រោម ២ អង្សា​សេ ដែលជា​ទំហំ​យ៉ាង​ធំ​នូវ​ការដក​យកចេញ​នូវ​ឧស្ម័ន Co2 ពី​បរិយាកាស​នៅ​ដំណាច់​នៃ​សតវត្សរ៍​នេះ​៕


AFP



អាកាសធាតុ​វិស្វកម្ម​ ៖ ​ពី​អ្នក​មិន​រាប់រក ​ទៅជា​អ្នក​សង្គ្រោះ​

Post a Comment

0 Comments

Close Menu