ភ្នំពេញ ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានកំពុងដើរតួនាទីយ៉ាងសំខាន់និងជាកាតាលីករដ៏សកម្ម ក្នុងការចូលរួមលើកកម្ពស់ និងបំពេញបន្ថែមចំណុចខ្វះខាត លើការពង្រឹងវិស័យយុត្តិធម៌ជាតិ តាមរយៈសិក្ខាសាលា វេទិកាពិភាក្សាតុមូល និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ទៀត។
ខ្លឹមសារនេះជាថ្លែងលើកឡើង របស់លោក អ៊ូ រ៉ាស៊ី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅក្នុងកិច្ចប្រជុំ ធ្វើបច្ចុប្បន្នភាពស្តីពីកេរ្តិ៍តំណែល អ.វ.ត.ក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥នេះ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្រោមការរៀបចំឡើងដោយ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា។
លោកមានប្រសាសន៍បន្តថា អ.វ.ត.ក បង្កើតឡើងដើម្បីការពារ និងរារាំងមិនឲ្យអំពើឃោរឃៅ ដែលបានប្រព្រឹត្តឡើងក្នុងអំឡុងពេលរបបខ្មែរក្រហមកើតឡើងជាថ្មីម្តងទៀត ព្រមទាំងបានចូលរួម ជាមួយបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោក ជាពិសេសតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលធានាថា ឧក្រិដ្ឋកម្មបានប្រព្រឹត្តឡើងត្រូវតែផ្ដន្ទាទោស ជៀសវាង និងទណ្ឌភាពសង្គម។
លោក អ៊ូ រ៉ាស៊ី បានឲ្យដឹងទៀតថា គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីអញ្ជើញ ដៃគូការងារពាក់ព័ន្ធ ចូលរួមក្នុងកិច្ចពិភាក្សាអំពីសកម្មភាពកេរិ៍្តដំណែល ដោយពិចារណាអំពីដំណាក់ កាលបច្ចុប្បន្ន នៃសកម្មភាពរបស់តុលាការកម្ពុជា៕
អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ដើរតួជាកាតាលីករដ៏សកម្ម ក្នុងការពង្រឹងវិស័យយុត្តិធម៌
0 Comments