Ad Code

បញ្ចប់ជីវិត​ត្រឹម​អាយុ​៤៩​ឆ្នាំ​ដោយ​អត្ត​ឃា​ខ្លួនឯង​ព្រោះ​ពិបាក​នឹង​សូ​ទ្រាំជំងឺ​ឈឺចាប់​ដ៏​រ៉ាំរ៉ៃ​ក្នុង​ខ្លួន

ពោធិ៍សាត់ ៖ ស្ត្រី​ម្នាក់​បានសម្រេច​ចិត្ត​បញ្ចប់ជីវិត​ត្រឹម​អាយុ​៤៩​ឆ្នាំ ដោយ​ខ្លួនឯង​យក​ខ្សែ​ក្របី​ឡើង​ដើម​អំពិល​ទាក់.ក​សម្លាប់​ខ្លួន ព្រោះតែ​វិបត្តិ​ជំងឺ​ប្រចាំ​កាយ​ឈឺចាប់​រាល់ថ្ងៃ​។


ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៥​និង​៣០​នាទីព្រឹក ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ភួ​មិ​កំ​រ៉ែ​ង ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ អាជ្ញាធរ​ក្នុង​ភូមិ​កំ​រ៉ែ​ង​បាន​ឲ្យ​ដឹង​ថា​ជនរងគ្រោះ​ដោយ​អត្តឃាត​ខ្លួនឯង​ឈ្មោះ ជួន ច្រឹប អាយុ​៤៩​ឆ្នាំ ភេទ​ស្រី រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។


បើ​តាម​អាជ្ញាធរ​ភូមិ​ទទួល​ព័ត៌​មាន​ពី​ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ​បាន​និយាយ​ថា ស្ត្រី​នេះ​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ​ជា​យូរ​ឆ្នាំ​ហើយ ដោយ​ជំងឺ​នេះ​ធ្វើ​ទុក​រូបគេ​ឈឺចាប់​ពេញ​រាងកាយ​តែម្ដង ហូប​ក៏​មិនបាន​សម្រាន្ត​ក៏​មិន​លក់​ស្រួល ឈឺ​ស្រែកថ្ងូរ​រាល់​យប់ ដោយ​នៅ​មុន​ពេល​កើតហេតុ​ក្បាល​ព្រលប់​ឃើញ​គាត់​ដេក​រអ៊ូរទាំ​ក្នុងផ្ទះ ជាមួយ​គ្រួសារ​ដូច​រាល់​សព្វដង​។ ហើយ​ទំនងជា​ចូល​រំលង​ទៀបភ្លឺ​នោះ ចំ​ពេល​ក្រុម​គ្រួសារ​ដេក​លង់លក់​ស្ត្រី​ខាងលើ​ក៏​បាន​ក្រោកពីដំណេក ចុះទៅ​ដី​ទាញ​ខ្សែ​ក្របី​ដើរទៅ​ដើម​អំពិល​ក្បែរ​ផ្ទះ រួច​ក៏​ចង.ក​សម្លាប់​ខ្លួន ទើប​ព្រឹក​ឡើង​ក្រុម​គ្រួសារ​ភ្ញាក់​ពី​ដំណេក ឃើញ​ស្ត្រី​រូប​នេះ​បាន​អត្តឃាត​ខ្លួនឯង​ស្លាប់​បាត់​ទៅ​ហើយ​ រាយការណ៍​ដល់​សមត្ថកិច្ច​តែម្ដង។


ក្រោយ​កើត​ហេតុ​នគរបាល​ជំនាញ​បាន​ធ្វើ​កោសល្យវិច័យ​សាកសព​ពិត​ជា​បាន​ចង.ក​សម្លាប់​ខ្លួន​ពិត​ប្រាកដ​មែន ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​សព​ដាក់​តម្កល់​លើ​ផ្ទះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕



បញ្ចប់ជីវិត​ត្រឹម​អាយុ​៤៩​ឆ្នាំ​ដោយ​អត្ត​ឃា​ខ្លួនឯង​ព្រោះ​ពិបាក​នឹង​សូ​ទ្រាំជំងឺ​ឈឺចាប់​ដ៏​រ៉ាំរ៉ៃ​ក្នុង​ខ្លួន

Post a Comment

0 Comments

Close Menu