Ad Code

ផ្ទុក​ឈើ​គ្រញូង​ពេញ​ឡាន​បម្រុង​នាំ​ចេញ​ទៅ​ក្រៅ​ខេត្ត ត្រូវ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទាន់

បន្ទាយមានជ័យ ​៖​ នៅ​វេលា​ម៉ោង​៥​រសៀល​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​ សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បន្ទាយមានជ័យ រួម​ជាមួយ​នឹង​ព្រះរាជអាជ្ញា ​ដែល​មាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ​បាន​ដឹកនាំ​ត្រួត​ពិនិត្យ​ផ្ទះ​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ដែល​លាក់​ទុក​ឈើ​គ្រញូង​នៅ​ក្នុង​ឡាន​បម្រុង​នាំចេញ​ទៅ​ក្រៅ​ខេត្ត។


សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ឈើ​គ្រញូង​នេះ​មាន​មាន​មុខ​ប្រហែល​១​តឹក ទៅ​២​តឹក ហើយ​មាន​ប្រវែង​ខ្លះ​១​ម៉ែត្រ ខ្លះ​កន្លះ​ម៉ែត្រ ​ផ្ទុក​ពេញ​មួយ​ឡាន​ចង្កូត​ស្ដាំ ពណ៌​ប្រផេះ គ្មាន​ស្លាក​លេខ។ បច្ចុប្បន្ន​ឈើ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ធ្វើការ​ថ្លឹង និង​រាប់​ចំនួន​។ ចំណែក​ម្ចាស់ផ្ទះ​ខាងលើ​​​បាន​គេចខ្លួន​បាត់អស់ មុនពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប៕

​ ​


M15-12-15-s1


M15-12-15-s2


M15-12-15-s3


M15-12-15-s4


M15-12-15-s5


M15-12-15-s6


M15-12-15-s7


M15-12-15-s8


M15-12-15-s9



ផ្ទុក​ឈើ​គ្រញូង​ពេញ​ឡាន​បម្រុង​នាំ​ចេញ​ទៅ​ក្រៅ​ខេត្ត ត្រូវ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទាន់

Post a Comment

0 Comments

Close Menu