Ad Code

បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ថ្មី​ ត្រូវ​អនុវត្ត​ថ្ងៃ​ទី​១​ឆ្នាំ​ថ្មី​

បន្ទាយ​មានជ័យ ៖ អាជ្ញាធរ​ សមត្ថកិច្ច ​និង​យុវជន​កាកបាទក្រហម​ស្រុក​មង្គល​បូរី​ ខេត្ត​បន្ទាយ​មាន​ជ័យ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥ ​បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ថ្មី​ ដែល​ត្រូវ​អនុវត្ត​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦​ ដោយ​ធ្វើការ​ដង្ហែ​ជា​ក្បួន​តាម​ផ្លូវ​សាធារណៈ។​


លោក​អភិបាលរង​ស្រុក​មង្គល​បូរី​បាន​លើកឡើងថា​ ការ​រៀបចំ​ពិធី​នេះ​ឡើង ​ដោយមាន​ការ​រៀបចំ​គាំទ្រ​ពី​អង្គការ​ដៃគូ​ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ និង​យុវជន​កាកបាទក្រហម​ បាន​យល់​ពី​ច្បាប់​ចរាចរណ៍​ថ្មី​ ដែល​ត្រូវ​អនុវត្ត​នៃ​ថ្ងៃ​ដំបូង ​ឆ្នាំ​២០១៦​ ដែល​ច្បាប់​នេះ​មានការ​ផាក​ពិន័យ​ និង​ដាក់​ទោស​ទៅលើ​អ្នក​ទាំងឡាយ​ណា​ដែល​ល្មើសច្បាប់​ក្នុង​ការ​បើកបរ។​


លោក ស៊ី ឌី អធិការ​នគរបាល​ស្រុក​មង្គល​បូរី​ក៏បាន​លើក​ឡើង​ផង​ដែរ​ថា​ ដើម្បី​គេច​ផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ផាក​ពិន័យ​ពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ សូម​ឲ្យ​អ្នក​បើកបរ ក៏​ដូចជា​អ្នក​រួមដំណើរ​លើ​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ ​ត្រូវ​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​ត្រូវ​អនុវត្ត​នៅ​ថ្ងៃ​ទី​១​ ខែ​មករា​ ឆ្នាំ​២០១៥​។ ​អ្វី​ដែល​សំខាន់ ​គឺ​បើកបរ​ត្រូវ​ពាក់មួក​សុវត្ថិភាព ដាក់​ខ្សែ​ក្រវាត់ កុំ​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង និង​មិន​បើកបរ​លើស​ល្បឿន​កំណត់។​ បន្ទាប់ពី​ការ​លើក​ឡើង​របស់​អាជ្ញាធរ ក៏​ដូចជា​សមត្ថកិច្ច​លើ​បញ្ហា​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ និង​ប្អូនៗ​ជា​យុវជន​រួច​មក​ ក៏​មាន​ការ​ដើរ​ដង្ហែ​ក្បួន ​ដោយមាន​បដា​ជា​ពាក្យស្លោក​ទាក់ទង​នឹង​សុវត្ថិភាព​ក្នុង​ការ​បើកបរ​តាម​ផ្លូវ​ ក្នុង​ទីរួមស្រុក​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិនបាន​ចូល​រួម​បាន​យល់​ និង​គោរព​ច្បាប់​ទាំងអស់គ្នា៕


Pisey-2015-12-15-full-H51Pisey-2015-12-15-full-H55


Pisey-2015-12-15-full-H58



បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ថ្មី​ ត្រូវ​អនុវត្ត​ថ្ងៃ​ទី​១​ឆ្នាំ​ថ្មី​

Post a Comment

0 Comments

Close Menu