Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៣០​ធ្នូ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១ របួស​៥​

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​២​លើក (​ថ្ងៃ​), បណ្តាលឲ្យ​មនុស្ស​ស្លាប់​១​នាក់ (ស្រី) អ្នក​រង​របួស​ធ្ងន់​២​នាក់ ( ស្រី) និង​រង​របួស​ស្រាល​៣​នាក់ (​ស្រី​២​នាក់​)។


នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​២​លើក​នេះ​បាន​បង្ក​ឲ្យ​មានការ​ខូចខាត យាន​យន្ត​សរុប​ចំនួន​៤​គ្រឿង​រួមមាន ម៉ូតូ​ចំនួន​៣​គ្រឿង​, និង​រថយន្ត​ធុន​តូច​១​គ្រឿង។


ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​១​លើក​,​បត់​គ្រោះថ្នាក់​១​លើក ,​ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​៦​នាក់ (ថ្ងៃ)។


យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥ រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាក​ពិន័យ​សរុប​ចំនួន ១២០​គ្រឿង (​រថយន្ត​ធំ​៥០​គ្រឿង​) ស្មើនឹង​១២០​ករណី​, ល្មើស​ក្រដាស​ស្នាម​៥៩​គ្រឿង ស្មើនឹង​៥៩​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស​៦១​គ្រឿង ស្មើនឹង​៦១​ករណី។ ដោយឡែក​សម្រាប់​ម៉ូតូ​នា​ថ្ងៃ​ដដែល ត្រូវ​បាន​ផាក​ពិន័យ​សរុប​ចំនួន​៤៨​គ្រឿង៕
Pisey-2015-12-31-full-a
Pisey-2015-12-31-full-a3



គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៣០​ធ្នូ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១ របួស​៥​

Post a Comment

0 Comments

Close Menu