Ad Code

រថយន្ត​ដឹក​ទឹកសុទ្ធ​មួយ​គ្រឿង ផ្ទុះ​កង់​ក្រឡាប់ រង​របួស​ធ្ងន់​កម្មករ​៣នាក់

ពោធិ៍សាត់ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​១៩៦-១៩៧ ស្ថិតនៅ​ក្នុង​ភូមិ​ក្រពើ​រោ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ បង្ក​ដោយ​រថយន្ត​ដឹក​ទឹកបរិសុទ្ធ “​ហេង​ហេង” បាន​ផ្ទុះ​កង់​បណ្ដាល​ឲ្យ​ក្រឡាប់ ហើយ​ក្នុង​នោះ​បណ្ដាល​ឲ្យ​របួសធ្ងន់​កម្មករ​ដឹក​ទឹក​សុទ្ធ​៣​នាក់​ផងដែរ។​ ហើយចំណែក​ឯ​អ្នក​បើកឡាន​មិន​មាន​រង​របួស​អ្វី​នោះ​ទេ។


ប្រភពបានឲ្យដឹងថា រថយន្ត​មួយគ្រឿង​ដែលមាន​គ្រោះថ្នាក់​នេះ​ គឺ​រថយន្ត​ប្រភេទ​ហ៊ីយ៉ាន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2D6270 បើកបរ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ពេល​ដែល​មក​ដល់​ចំណុច​កើតហេតុ​នោះ​ ក៏បាន​ផ្ទុះ​កង់​ខាងក្រោយ​ផ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​រថយន្ត​នេះ​ក្រឡាប់ ហើយ​រងរបួស​ដល់​កម្មករ​ចំនួន​៣​នាក់​ធ្ងន់ធ្ងរ ឯ​អ្នក​បើកឡាន​មិន​មាន​រង​របួស​អ្វី​នោះ​ទេ​៕​
Pisey-2015-12-27-full-D1


Pisey-2015-12-27-full-D3


Pisey-2015-12-27-full-D5


Pisey-2015-12-27-full-D6

​ ​



រថយន្ត​ដឹក​ទឹកសុទ្ធ​មួយ​គ្រឿង ផ្ទុះ​កង់​ក្រឡាប់ រង​របួស​ធ្ងន់​កម្មករ​៣នាក់

Post a Comment

0 Comments

Close Menu