ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក ក្នុងនោះយប់៤លើក, បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ប្រុស) អ្នករងរបួសធ្ងន់ ៨នាក់ ( ស្រី១នាក់) និងរងរបួសស្រាល១នាក់ (ប្រុស)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះបានបង្កឲ្យមានការខូចខាត យានយន្តសរុបចំនួន១៦គ្រឿងរួមមានម៉ូតូចំនួន៨គ្រឿង, រថយន្តធុនតូច៥គ្រឿង និងយានផ្សេងៗ ៣គ្រឿង។
ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន២លើក,ស្រវឹង៣លើក ,ប្រជែងគ្រោះថ្នាក់១លើក,បត់គ្រោះថ្នាក់ ១លើក ,ម៉ូតូបុកទ្វាររថយន្ត១លើក និងកត្តាយានយន្ត១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៦នាក់ (យប់៣នាក់)។
យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ រថយន្តទាំងអស់ដែលត្រូវផាកពិន័យសរុបចំនួន ៥៩៧គ្រឿង (រថយន្តធំ ២០៧គ្រឿង) ស្មើនឹង៥៩៧ករណី, ល្មើសក្រដាសស្នាម៣៨៨គ្រឿង ស្មើនឹង ៣៨៨ករណី, ចំពោះករណីល្មើសបច្ចេកទេស២០៩គ្រឿង ស្មើនឹង២០៩ករណី។ ដោយឡែកសម្រាប់ម៉ូតូនាថ្ងៃដដែលត្រូវបានផាកពិន័យសរុបចំនួន៥១១គ្រឿង៕
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៦ធ្នូ កើតឡើង៩លើក
0 Comments