ភ្នំពេញ ៖ ខណៈពេលមានការលេចឮដំណឹងថា ចំណងស្នេហារបស់តារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា និង គូស្នេហ៍លោក ហេង ឡុង មួយរយៈពេលចុងក្រោយនេះហាក់កំពុងមានភាពរយាលដាច់ឆ្ងាយពីគ្នាដោយសង្ស័យថា រង្គោះរង្គើស្នេហ៍នោះស្រាប់តែថ្មីៗនេះ គូស្នេហ៍ដែលជាពោះម៉ាយមួយភ្លើងដូចគ្នានេះបានទម្លាយរូបភាពបង្ហាញពីសកម្មភាពផ្អែមល្ហែមកៀកកើយគ្នាប្រៀបដូចជា លលកញីឈ្មោលបង្អួតទស្សនិកជន ឲ្យឃើញពីការស្អិតល្មួត នៃចំណងស្នេហ៍ជំនួញការចេញមុខបកស្រាយ។
ជាការកត់សម្គាល់តារាសម្តែងជើងចាស់អ្នកនាង ចន ចន្ទលក្ខិណា បន្ទាប់ពីបើកទម្លាយជាសាធារណៈពីចំណងស្នេហ៍រវាងនាង និង គូស្នេហ៍អ្នកជំនួញសម្បូរទ្រព្យងក្នុងស្រុកលោក ហេង ឡុង មកគេសង្កេតឃើញថា សម្រាប់សម្ព័ន្ធភាពស្នេហារបស់អ្នកទាំងពីរពុំធ្លាប់មានដំណឹងពីការ បែកបាក់ឬប្រេះឆាអ្វីឡើយ។ ប៉ុន្តែថ្មីៗនេះក៏មានព័ត៌មានលេចឮជុំវិញរឿងស្នេហារង្គោះរង្គើស្នេហ៍របស់ពួកគេទាំងពីរនេះបង្កការភ្ញាក់ផ្អើលនឹងចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន។
ដើម្បីឆ្លើយតបចំពោះព័ត៌មាន នៃការបែកបាក់ស្នេហ៍នេះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ថ្មីៗនេះបានរំលេចរូបថតជាច្រើនសន្លឹកបង្ហាញពីភាពផ្អែមល្ហែម ឱបថើបគ្នានឹងកៀកកើយយ៉ាងស្អិតល្មួតប្រៀបដូចជាស្ករតាំងម៉ែក្នុងគោលបំណងដើម្បីច្រានចោលព័ត៌មានរសើបទាក់ទងរឿងរ៉ាវស្នេហាប្រេះឆាកន្លងមក។
ចង់ដឹងថា រូបថតជាច្រើនសន្លឹកដែលបង្ហាញពីស្នេហារឹងមាំរបស់អ្នកនាងចន ច័ន្ទលក្ខិណានិងគូស្នេហ៍អ្នកជំនួញលោក ហេង ឡុង មានភាពល្អូកល្អើនជាមួយគ្នាកម្រិតណាមានតែទៅទស្សនាទាំងអស់គ្នាជាមួយកម្ពុជាថ្មី៕
ចន ច័ន្ទលក្ខិណា បង្ហោះរូបថតឱបថើបគ្នាបញ្ជាក់ចំណងស្នេហ៍រឹងមាំ
0 Comments