កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅវិទ្យាល័យកំពង់ស្ពឺ មានរៀបចំពិធីប្រគល់កង់ ហើយព្រមទាំងបានប្រគល់កង់ចំនួន២០០គ្រឿង ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន ជូនវិទ្យាល័យទាំង២២នៅក្នុងខេត្តកំពង់ស្ពឺ តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោកបណ្ឌិត ហ៊ុន ម៉ានី ,លោកអភិបាល នៃគណៈអភិបាលខេត្ត លោក អ៊ូ សុំអួន និងលោក យិម សុខខុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រគល់នេះផងដែរ។
លោកជំទាវ ពូជីហ្គើ (bu jiaguo ) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា លោកជំទាវបានមានប្រសាសន៍ថា តាមរយៈការ ខិតខំរបស់ បណ្ឌិតលោក ហ៊ុន ម៉ានី ដែលបានស្នើសុំ នាំយកកង់២០០គ្រឿង មកចែកជូនសិស្សក្រីក្រ និងរៀនពូកែ ទាំង២២វិទ្យាល័យ នៅខេត្តកំពង់ស្ពឺ បានបង្ហាញពីការទំនាក់ទំនងរវាងប្រទេសទាំង២ កាន់តែប្រសើរបន្ទាប់ ជំនួយរបស់ប្រជាជនចិនបានកសាងនៅ បណ្ណាល័យសម្រាប់អានសៀវភៅ ដែលចំណាយទឹកប្រមាណជាង២០ម៉ឺនមក។
ក្នុងនោះដែរ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានលើកឡើងថា សិស្សក្រីក្រទាំង២២វិទ្យាល័យ ទូទាំងខេត្តបានទទួលកង់ចំនួន២០០គ្រឿង គឺយកមកប្រគល់ជូនដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ទាំងវិទ្យាល័យ២២តាមរយៈលោកជំទាវ ពូជីហ្គើ (bu jiaguo ) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា។
ក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ស្ពឺ នាំយកកង់ចំនួន២០០គ្រឿង ទៅចែកជូនដល់សិស្សក្រីក្រ និងរៀនពូកែ ទាំង២២វិទ្យាល័យ របស់ខេត្តកំពង់ស្ពឺ ដែលសិស្សចំនួន២០០នាក់ត្រូវមកទទួល។
នៅក្នុងកម្មវិធី ដែលធ្វើឡើងនៅវិទ្យាល័យកំពង់ស្ពឺ នោះដែរលោក ហ៊ុន ម៉ានី បានលើកឡើង ដោយជំរុញឲ្យសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ឲ្យបានខ្លាំង ដោយឡែកសម្រាប់សិស្សក្រីក្រ លោកនឹងជួយឧបត្ថម្ភជាបន្តបន្ទាប់ ទាំងអស់គ្នា ដើម្បីជាទំពាំងស្នងឫស្សីនាថ្ងៃអនាគត៕
កង់២០០គ្រឿងបានចែលដល់សិស្សក្រីក្រនៅវិទ្យាល័យទាំង២២នៅកំពង់ស្ពឺ
0 Comments