សៀមរាប ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបានបញ្ជូនជនសង្ស័យ៤នាក់ និងវត្ថុតាងគ្រឿងញៀន១កញ្ចប់ស្មើនឹង០.២ក្រាមព្រមទាំងឧបករណ៍ប្រើប្រាស់នូវសារធាតុញៀនមួយចំនួនធំទៅកាន់តុលាការ ករណីចុះបង្ក្រាបបទល្មើសកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ត្រូវបានសហការជាមួយកម្លាំងអធិការក្រុងសៀមរាប នៅចំណុចភូមិវាលសង្កាត់ គោកចកក្រុង ខេត្តសៀមរាប។
ជនសង្ស័យទាំង៤ ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួន ទី១ឈ្មោះ កន រ៉ាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ មានកំណើតនៅភ្នំវាលតាព្រហ្ម ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ទី២ឈ្មោះ លុយ ទ្បី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិវាល សង្កាត់គោកចកក្រុង ខេត្តសៀមរាប ទី៣ឈ្មោះ លុយ លិរឺឆម ភេទប្រុស អាយុ២៦ឆ្មាំ មុខរបរជាទាហានមានស្រុកកំណើតភូមិវាល សង្កាត់គោកចកក្រុង ខេត្តសៀមរាប ទី៤ឈ្មោះ សុខ គឹមអាង ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិវាល សង្កាត់គោកចកក្រុង ខេត្តសៀមរាប ។
លោកវរសេនីយ៍ទោ អ៊ុំ សាអាត បានបន្តទៀតថា ក្រោយពីសមត្ថកិច្ចយើងបានធ្វើការសាកសួររួចហើយ សមត្ថកិច្ចបានរៀបចំសំណុំរឿងជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនទៅកាន់សាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២៤ខែ ធ្នូ ឆ្នាំ២០១៥នេះ ដើម្បីចំណាត់ការទៅតាមផ្លូវច្បាប់៕
អ្នកជួញដូរគ្រឿងញៀន៤នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ
0 Comments