Ad Code

រថយន្ត​មួយ​គ្រឿង​បុក​អាសង់​ខ្ទាត​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួស​ស្រាល់

បន្ទាយមានជ័យ ៖ នៅវេលា​ម៉ោង​៥​និង​៣៥​នាទី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​លើ​ផ្លូវបំបែក​ជា​៤ ដែលជា​ផ្លូវលំ​ក្នុងភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្នុង​សេរី​សោ​ភណ្ឌ ខេត្តបន្ទាយមានជ័យ គ្រោះថ្នាក់​ចរាចរណ៍​នេះ  គឺ​បណ្ដាលមកពី​រថយន្ត​និង​ម៉ូតូ​បុក​ខ្ទាត​ធ្លាក់​ប្រឡាយ​នៃ​ផ្លូវ។


បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា ម៉ូតូ​មួយ​គ្រឿង​ដែល​បើកបរ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ផ្លូវបំបែក​ជា​៤​ខាងលើ​ក៏​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​ពាក់​ស្លាក​លេខ បាត់ដំបង 2A-2753 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​៩៥  ចង្កូត​ស្តាំ បើកបរ​ពី​លិចទៅ​កើត​លុះដល់​ផ្លូវបំបែក​ជា​៤​ខាងលើ ក៏​បុក​ក្បាល​ម៉ូតូ​បណ្ដាល​ឲ្យ​ម៉ូតូ ធ្លាក់​ចូលក្នុង​ប្រឡាយ​ផ្លូវ ពុំមាន​ទឹក​មាន​សុទ្ធតែ​ថ្ម ចំណែក​អ្នក​បើក​ម៉ូតូ​ម្នាក់​ដែល​បើក​នោះ​បាន​ខ្ទាត​មកលើ​ផ្លូវ រង​របួស​ស្រាល់​។


​    ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​អាយុ​ទើបតែ​១៦​ឆ្នាំ ដោយ​មិនមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះទេ គ្រាន់តែ​រលាត​ដៃជើង នៅ​ពេល​ដែល​រថយន្តបុក ចំណែក​រថយន្ត​រង​ការខូចខាត​មួយចំនួន​។​


​    ​ក្រោយ​កើតហេតុ​ភ្លាមៗ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​បាន​ជួយ​អូស​ម៉ូតូ​ឡើង​មក​លើ​ ហើយ​ខាង​ភាគី​ម៉ូតូ​និង​រថយន្ត​បាន​សម្របសម្រួល នាំ​ជនរងគ្រោះ​ទៅ​លាង​មុខរបួស និង​ធានា​ជួសជុល​ម៉ូតូ​ជនរងគ្រោះ​ឲ្យ​បាន​ល្អ​ស្អាត​វិញ៕


T-12-30-15-dd-fullT-12-30-15-ddd-full



រថយន្ត​មួយ​គ្រឿង​បុក​អាសង់​ខ្ទាត​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួស​ស្រាល់

Post a Comment

0 Comments

Close Menu