ពោធិ៍សាត់ ៖ លោកច្រឹង តាំងលី នាយផ្នែកជលផលក្រគរបានដឹកនាំកម្លាំងជលផលកំពង់លួង រួមនឹងកម្លាំងចម្រុះចុះឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសនេសាទបានចំនួន៨នាក់ ក្នុងនោះមានវៀតណាម៧នាក់ និងខ្មែរម្នាក់ ខណៈពួកគេកំពុងធ្វើសកម្មភាពនេសាទដោយប្រើឧបករណ៍ខុសច្បាប់(អួនអូសទឹកសាប)។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវទឹកខាងកើត (កន្លែងអភិរក្សកំពង់ប្រាក់) ស្ថិតក្នុង ភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នៅក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ចបានរឹបអូសកាណូត២គ្រឿង(កម្លាំងម៉ាស៊ីន១៦០ និង១៥០) និងសាច់អួនអូស១គ្រឿង។
គួរបញ្ជាក់ថា ក្នុងចំណោមជនប្រព្រឹត្តបទល្មើសនេសាទទាំង៨នាក់នោះ មានម្នាក់ឈ្មោះឡុំាង ជាថៅកែបទល្មើសនេសាទដ៏ធំម្នាក់ ដែលតែងតែធ្វើសកម្មភាពយ៉ាងសកម្មនៅខេត្តកំពង់ធំ។ ប៉ុន្តែរយៈពេលចុងក្រោយនេះ ទំនងជានៅខាងកំពង់ធំ មានការទប់ស្កាត់ ទើបបង្វែរមកប្រព្រឹត្តបទល្មើសនៅពោធិ៍សាត់វិញ ក៏ត្រូវបង្ក្រាបតែម្ដង៕
ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសនេសាទ៨នាក់ ក្នុងនោះម្នាក់ជាថៅកែបទល្មើសនេសាទដ៏ធំ
0 Comments