ស្វាយរៀង ៖ នៅវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ កម្មការិនីរោងចក្ររាប់ពាន់នាក់បម្រើការនៅរោងចក្រអេលីត, រោងចក្រឃីងម៉េកឃ័រ(KingMaker) និងរោងចក្រស៊ីកូ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនក្រុងបាវិតនាំគ្នាធ្វើកូដកម្ម និងបាតុកម្មមិនចូលធ្វើការ ព្រមទាំងបានយកដុំថ្មគប់ចូលរោងចក្រណា ដែលមិនព្រមចេញមកចូលរួមធ្វើបាតុកម្ម។
ការបាតុកម្មនេះដែរតំណាងកម្មករបានឲ្យដឹងថា ការធ្វើបាតុកម្មនេះក្នុងគោលបំណងទាមទារលក្ខខណ្ឌឲ្យថៅកែរោងចក្រដំឡើងប្រាក់ខែគោលតាមកិច្ចសន្យារបស់រាជរដ្ឋាភិបាលកំណត់ក្នុងមួយឆ្នាំឡើង២០ដុល្លារ ក៏ប៉ុន្តែភាគីថៅកែរោងចក្រដំឡើងឲ្យត្រឹមតែ១០ដុល្លារ ទើបពួកគេនាំគ្នាធ្វើកូដកម្មមិនចូលធ្វើការ និងបាតុកម្មទាមទារឲ្យថៅកែគោរពតាមកិច្ចសន្យាការងារដែលរាជរដ្ឋាភិបាលកំណត់៕
កម្មការិនីក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនក្រុងបាវិតធ្វើបាតុកម្ម




0 Comments