Ad Code

សម្ដេច​ចៅហ្វា​វាំង​ គង់ សំអុល ចុះ​ពិនិត្យមើល​ម៉ាស៊ីន​បូមទឹក​ក្រុម​សម្តេច​ឪ

កំពង់ឆ្នាំង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ សម្ដេច​ចៅហ្វា​វាំង​ គង់ សំអុល អម​ដំណើរ​ដោយ​ឯកឧត្ដម ទេសរដ្ឋមន្ត្រី គុយ សុផល រួម​នឹង​ក្រុមការងារ​បាន​ចុះ​សំណេះសំណាល និង​ពិនិត្យ​ម៉ាស៊ីន​បូម​ទឹក​សម្ដេចឪ បូម​ទឹក​ទន្លេ​សង្គ្រោះ​ស្រូវប្រាំង​ប្រជាពលរដ្ឋ ​ស្ថិត​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង។


ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពង់ឆ្នាំង លោក ដោក ប៊ុន​ថុ​ន បានឲ្យដឹងថា ម៉ាស៊ីន​របស់​សម្ដេចឪ​ចំនួន​២​គ្រឿង​ធំៗ​នេះ​ បាន​បូម​ទឹក​ទន្លេ​បញ្ចូល​ប្រឡាយ​មេ​បន្ត​បូម​តាម​ម៉ាស៊ីន​តូចៗ​ជាច្រើន​គ្រឿង​ទៀត ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ​ជាង​៣០០​ហិកតា ស្ថិត​ជិត​បង្គោល​តំបន់​៣ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង តំបន់​នេះ​ប្រជាពលរដ្ឋ​ធ្វើស្រែ​ប្រាំង​ ដោយ​បូម​ទឹក​ទន្លេ​ជា​ធម្មតា​ជា​រៀងរាល់​ឆ្នាំ​ដោយ​ម្ចាស់ការ ​ប៉ុន្តែ​នាពេលនេះ ​ក្រុមការងារ​របស់​សម្តេច​ដោយ​មើល​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ និង​តម្រូវ​ការចាំបាច់​មិន​អាច​ខ្វះ​បាន ក៏​បញ្ជូន​ម៉ាស៊ីន​បូម​ទឹក​ខាងលើនេះ​ទាន់ពេល​វេលា។


សម្តេចចៅហ្វា​វាំង ​គង់ សំអុល បាន​មានប្រសាសន៍​ទៅកាន់​ប្រជាកសិករ​ប្រមាណ​ជាង​១០០​នាក់​ ដែល​បាន​ចូលរួម ក្រុមការងារ​សម្តេច​ឪ​គឺជា​ផ្នែកមួយ​ជួយ​ការងារ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ទូទៅ​នា​ឱកាស​នោះ​ផងដែរ សម្តេច​ចៅ​ហ្វា​វាំង គង់​ សំអុល បាន​ជូន​វត្ថុ​អនុស្សាវរីយ​ដល់​ប្រជាពលរដ្ឋ​ចូលរួម ក្នុង​ម្នាក់ៗ​សារុង​មួយ​ផង​ដែរ៕Pisey-2015-12-26-full-F26
Pisey-2015-12-26-full-F20


Pisey-2015-12-26-full-F21
Pisey-2015-12-26-full-F25


 



សម្ដេច​ចៅហ្វា​វាំង​ គង់ សំអុល ចុះ​ពិនិត្យមើល​ម៉ាស៊ីន​បូមទឹក​ក្រុម​សម្តេច​ឪ

Post a Comment

0 Comments

Close Menu