ក្រុម MFCL-All Star ដែលមានកីឡាករបាល់ទាត់កម្ពុជាប្រកបអាជីពនៅលីកកំពូលកម្ពុជា នឹងប្រកួតបាល់ទាត់ ដើម្បីមនុស្សធម៌មួយនៅល្ងាចថ្ងៃអាទិត្យនេះជាមួយក្រុមបាល់ទាត់ Asian All Star (កីឡាករជនជាតិអាស៊ីដែលប្រកបអាជីពនៅកម្ពុជា) ដើម្បីរកប្រាក់កម្រៃជួយដល់កុមារក្រីក្រ និងរស់នៅតំបន់ដាច់ស្រយាល។
ការប្រកួតបាល់ទាត់ សប្បុរសធម៌នេះរៀបចំឡើងដោយគម្រោងដើម្បីកុមារ (Football for Kids) នាវេលាម៉ោង៣រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។ ក្រុម MFCL-All Star ប្រមូលផ្តុំទៅដោយកីឡាករកម្ពុជាឆ្នើមដែលលេងក្នុងក្របខណ្ឌកំពូល មិត្តហ្វូនខេមបូឌានលីក ដោយស្ថិតក្រោមការដឹកនាំបង្វឹករបស់លោក ភា សុភ័ត្រា គ្រូបង្វឹកកាន់អាជ្ញាប័ណ្ណ A License ខណៈក្រុម Asian All Stars មានការចូលរួមពីកីឡាករ មន្ត្រី និងអ្នកជំនាញបាល់ទាត់ជនជាតិជប៉ុននៅកម្ពុជា។
ក្រុម MFCL-All Star មានកីឡាករស្ម័គ្រចិត្តចូលរួមដូចជា គ្រួច មុល, នេន សុធារ័ត្ន, ចាន់ រិទ្ធី, អួម ថាវរៈ, ប្រាក់ មុន្នីឧត្តម, កែវ សុខង៉ន, គូច សុកុម្ភៈ សួង វីរៈ, ណុប តុលា, សំអឿន ពិដោរ, សុខ ចាន់រស្មី, ច្រឹង ពលរដ្ឋ, ឈិន ឈឿន, ឃឹម បុរី, អ៊ុំ សេរីរ័ត្ន, ពៅ ភារិទ្ធ និង នួន បុរី ជាដើម។
សមាសភាព កីឡាករក្រុមជប៉ុនរួមមាន Yasuyuki Yoshida, Marin Takano, Takuya Watanabe, Taku Yanagidate, Kazuaki Ban, Takahito Ota, Shinya Yamamoto, Kazuki Tatsuta, Masahiro Fukasawa, Ryuto Kanemitsu, Junichi Ozawa, Naoki Nishiyama, Tomoyuki Sadakuni, Futa Hondo, Akira Higashiyama, Tatsuya Suzuki, Ippei Shimizu រួមទាំង Tetsu Karakida និង Taiichiro Saito ដែលធ្វើជាកីឡាករផង គ្រូបង្វឹកផង។
នេះជាលើកដំបូងហើយដែលមានការរៀបចំប្រកួតបាល់ទាត់ដើម្បីរ៉ៃអង្គាសប្រាក់នៅកម្ពុជា ជួយដល់កុមារដែលមានទុក្ខលំបាក ស្របពេលអ្នករៀបចំកម្មវិធីរំពឹងថា នឹងមានមហាជនចូលរួមយ៉ាងច្រើនកុះករ។
ការប្រកួតនេះនឹងមានការលក់សំបុត្រចូលទស្សនា ក្នុងតម្លៃ ៥ ពាន់រៀល ខណៈប្រាក់ដែលទទួលបានពីកម្មវិធីមនុស្សធម៌នេះនឹងផ្ដល់ជូនដល់អង្គការពាក់ព័ន្ធមួយចំនួន។ សម្រាប់ទស្សនិកជនដែលមានចិត្តចង់បរិច្ចាគថវិកាតាមរយៈការប្រកួតបាល់ទាត់នេះ ឬ ជាវសំបុត្រចូលទស្សនាសូមទាក់ទងទៅកាន់អ្នករៀបចំកម្មវិធីដូចជា 0969953281 Yana ,010900740 Ousa, 012 946 420 Dona,095 566 888 Visal៕
ប្រកួតបាល់ទាត់ដើម្បីមនុស្សធម៌នឹងចាប់ផ្ដើមម៉ោង៣ល្ងាចថ្ងៃអាទិត្យនៅស្តាតចាស់

0 Comments