Ad Code

គង់ ចាន់​រដ្ឋា ក្រសោប​បាន​ទីផ្សារ​សម្ដែង​ភាពយន្ត​ រឿង​បុប្ផា​៤​ទង​ ចាក់​បញ្ចាំង​នៅ​CTN

ភ្នំពេញ ៖ វត្តមាន​នៃ​ការ​បង្ហាញខ្លួន​លើ​ទីផ្សារ​សិល្បៈ​ ពី​សំណាក់​តារា​ស្រី​កញ្ញា​ គង់ ចាន់​រដ្ឋា​តាមរយៈ​ការ​ច្រៀង​ និង​សម្ដែង​ឲ្យ​បណ្ដា​ក្រុមហ៊ុន​ផលិតកម្ម​ នៅ​ក្នុង​ស្រុក​នានា​ អស់​រយៈកាល​ជាច្រើន​ឆ្នាំ​មក​នោះ​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​ជាទូទៅ​ នាំគ្នា​ដាក់​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​រូប​នាង​រហូត​មាន​ការ​គាំទ្រ​ និង​ល្បីឈ្មោះ​មកទល់​ពេល​សព្វថ្ងៃ​នេះ​តែម្តង។


ជាមួយ​ការ​ការ​បោះ​ជំហាន​ទៅ​ក្នុង​អាជីព​ជា​អ្នក​សិល្បៈ​នេះ​ហើយ ​ទើប​ធ្វើ​ឲ្យ​តារា​ចម្រៀង​ស្រី​សម្បុរ​ស្រអែម​ស្រស់ ​មាន​ដើមកំណើត​ចេញ​មក​ពី​ខេត្ត​សៀមរាប​អង្គរ គង់ ចាន់​រដ្ឋា កាន់​តែ​មាន​ហាងឆេង​សម្រាប់​ទីផ្សារ​ក្នុងស្រុក​ផងដែរ។ ពិសេស​អំឡុង​បំណាច់​ឆ្នាំ​២០១៥​នេះ​តារា​ចម្រៀង​ស្រី​រូប​នេះ​ផ្តើម​មាន​សន្ទុះ​ហក់​ឡើងជា​ថ្មី​ អាច​ក្រសោប​បាន​ឱកាស​តួ​សម្ដែង​ភាពយន្ត​និង​ តាមរយៈ​ការ​ឡើង​ច្រៀង​នៅ​តាម​បណ្ដា​ស្ថានីយ​ប៉ុស្តិ៍​ទូរទស្សន៍ ​ព្រមទាំង​គ្រប់​បណ្ដា​កម្មវិធី​ប្រគំ​តន្ត្រី​នានា​របស់​ក្រុមហ៊ុន​លក់​ផលិតផល​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ​និង​ចេញ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន។


ជួប​ជាមួយ​កម្ពុ​ជាថ្មី​តាម​ទូរស័ព្ទ​ទូរស័ព្ទ​ កាលពី​វេលា​ម៉ោង​០៩ នឹង​៥០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​នេះ​តារា​ចម្រៀង ​និង​សម្ដែង​ស្រី​ញញឹម​ស្រស់​កញ្ញា គង់ ចាន់រដ្ឋា​បាន​និយាយ​ប្រាប់​ថា សិល្បៈ​របស់​នាង​សព្វថ្ងៃ​មានការ​រវល់​ច្រើន​គួរ​សម ​ដូចជា​ការ​ឡើង​ច្រៀង​តាម​ប៉ុស្តិ៍​ទូរទស្សន៍​នឹង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​ចំនួន​របស់​បណ្ដា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ លក់​ផលិតផល​ជាដើម​…​។ ម្យ៉ាង​ពេល​នេះ​នាង​ក៏​ជាប់ដៃ​ថត​ភាពយន្ត​រឿង​ភាគ​ឲ្យ​ខាង​ប៉ុស្តិ៍​ទូរទស្សន៍​CTN ទៀត​ផង។


កញ្ញា គង់ ចាន់​រដ្ឋា បាន​និយាយ​ទៀត​ថា ខ្ញុំ​មានការ​ងារ​ច្រើន​សម្រាប់​បំណាច់​ឆ្នាំ​២០១៥​នេះ​ព្រោះ​មាន​គេ​ទាក់ទង​ហៅ​ច្រើន​។ ទន្ទឹមគ្នា​នោះ​ខ្ញុំ​ក៏​ទទួល​បាន​ឱកាស​ហៅ​ថត​សម្ដែង​រឿង​ថ្មី​ ដែល​ត្រៀម​ចាក់​បញ្ចាំង​នៅ​ប៉ុស្តិ៍​CTN​ ដែល​មាន​ចំណងជើង​ថា បុប្ផា​៤​ទង​។ រឿង​នេះ​ដំណើរ​ការ​ថត​ជិត​ចប់​ហើយ​ដែរ​ ប៉ុន្តែ​​តំណែង​សម្រាប់​តួអង្គ​ ដែល​ខាង​ផលិតកម្ម​តម្រូវ​ឲ្យ​ខ្ញុំ​សម្ដែង​នេះ​សិន។


ជាមួយគ្នា​នឹង​ឱកាស​សម្តែង​ភាពយន្ត​ជា​លើក​៣​នៅ​ស្ថានីយ​ទូរទស្សន៍​CTN​នេះ​ដែរ ​កញ្ញា គង់ ចាន់​រដ្ឋា បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​រំភើប​សប្បាយ​ ហើយ​នាង​ក៏បាន​ដាក់​ក្តី​សង្ឃឹមថា នឹង​ទទួល​ការ​គាំទ្រ​ពី​សំណាក់​មហាជន​ជន​គ្រប់​ស្រទាប់​វណ្ណៈ ​ក្រោយពី​ខ្សែ​រឿង​នេះ​ថត​ចប់ ​និង​ត្រូវ​បាន​ចាក់​

បញ្ចាំង​នៅ​ទូរទស្សន៍​CTN​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។


ក្នុង​អាជីព​ជា​អ្នក​សិល្បៈ​មួយ​រយៈ​ពេលនេះ ​គេ​សង្កេត​ឃើញ​ថា ​កញ្ញា​គង់ ចាន់​រដ្ឋា កំពុង​សាង​កេរ្តិ៍​ឈ្មោះ​ល្បី តាមរយៈ​ការ​បង្ហាញ​សមត្ថភាព​ នៃ​ការ​ច្រៀង បូករួម​នឹង​បទពិសោធន៍​សិល្បៈ​ជា​យូរ​ឆ្នាំ​។ ជាង​នេះ​ទៅ​ នា​ពេល​បច្ចុប្បន្ន​នេះ​ ក៏​មាន​មហាជន​ជា​ច្រើន​ បាន​សម្បែង​ការ​គាំទ្រ​ទៅលើ​រូប​នាង​ផងដែរ​៕
Nita-16-A-22-Full


Nita-16-A-23-Full


Nita-16-A-24-Full


Nita-16-A-25-Full


Nita-16-A-26-Full


Nita-16-A-27-Full


Nita-16-A-28-Full




គង់ ចាន់​រដ្ឋា ក្រសោប​បាន​ទីផ្សារ​សម្ដែង​ភាពយន្ត​ រឿង​បុប្ផា​៤​ទង​ ចាក់​បញ្ចាំង​នៅ​CTN

Post a Comment

0 Comments

Close Menu