Ad Code

ចោរ​សង្ហា​ម្នាក់​លួច​រថយន្ត Rang Rover​ ស៊េរី​២០១៥ ​ជិះ​បាន​ជាង​កន្លះ​ខែ​ជាប់អន្ទាក់​ប៉េអិម

ភ្នំពេញ ​៖​ មុខសញ្ញា​ចោរ​ជំនាញ​ខាង​លួច​រថយន្ត​ស៊េរី​ទំនើប​ម្នាក់ ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ដូន​ពេញ​ឃាត់ខ្លួន​ព្រមទាំង​ដកហូត​វត្ថុ​តាង​រថយន្ត​ ម៉ាក​Rang Roverស៊េរី​២០១៥​មួយ​គ្រឿង​កាលពី​វេលា​ម៉ោង​ម៉ោង​១៥​និង​៤៥​នាទី​រសៀល​ថ្ងៃទី​១៥ ​ខែធ្នូ ​ឆ្នាំ​២០១៥​ចំណុច​ខាងក្រោយ​កាស៊ីណូ​ណាហ្គា​ក្នុង​សង្កាត់​ទន្លេបាសាក់ ចំការមន។​


មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ម្នាក់​ ករណី​លួច​រថយន្ត​នេះ​ឈ្មោះ ហេង ថៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៩៨ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​ ចំណែក​វត្ថុ​តាង​ដែល​ដក​ហូត​បាន​រថយន្ត​០១​គ្រឿង​ម៉ាក​Rang Rover ពណ៌​ប្រផេះ​ស៊េរី​២០១៥​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD2622 ជា​របស់​ជនរងគ្រោះ​ជនជាតិ​ចិន​ម្នាក់​មានមុខ​របរ​បុគ្គ​លិក​ក្រុមហ៊ុន​ស្នាក់នៅ​ខនដូ​មួយ​ នៅ​រាជធានី​ភ្នំពេញ​។​


មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ​កាលពី​ថ្ងៃបុណ្យ​អុំ​ទូក​ទី​១ ​ត្រូវជា​ថ្ងៃ​​ទី​២៤ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥ មាន​ហេតុការណ៍​ភ្ញាក់​ផ្អើល​មួយ ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​បាត់​រថយន្ត​ ម៉ាក​Rang Rover​​ ស៊េរី​២០១៥​ ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AD:2622 ខណៈ​ជិះ​មក​ចូល​ម៉ាស្សា​នៅ​ចំ​ណុច​ហាង​ម៉ាស្សា​យីហោ​(​ឡាក់​គី )​នៅក្នុង​មូលដ្ឋាន​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​


មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​បន្ត​ទៀត​ថា ​បន្ទាប់ពី​ទទួល​បាន​នូវ​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ជនជាតិ​ចិន​រូប​នោះ ​ហើយ​កម្លាំង​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ និង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​បាន​សហការ​គ្នា​ស្រាវជ្រាវ​រហូតមកដល់​ថ្ងៃទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​បានឮ​ដំណឹង​ថា​ មាន​គេ​ចង់​លក់​រថយន្ត​ ម៉ាក Rang Rover ​អត់​ពន្ធ​មួយ​គ្រឿង​ ​ដោយ​​ទទួល​បាន​ព័ត៌មាន​ដូច្នេះហើយ​កម្លាំង​ជំនាញ​បាន​ប្រើ​ល្បិច​ណាត់ជួប​អ្នកលក់​រថយន្ត​នោះ ​ដើម្បី​មើល​នៅ​ចំណុច​ខាង​ក្រោយ​កាស៊ីណូ​ណាហ្គា​នៅក្នុង​សង្កាត់​ទន្លេ​បាក់ ​ខណ្ឌ​ចំការមន ​ស្រាប់តែ​ឃើញ​រថយន្ត​ ម៉ាក Rang Rover ​មួយ​គ្រឿង​នោះ ​ដែល​ជនជាតិ​ចិន​បាន​​បាត់​កាលពី​ថ្ងៃបុណ្យ​អុំទូក​ទី​១​ពិតប្រាកដ ​នៅ​មិនទាន់​ដោះ​ស្លាក​លេខ​ចេញ​នៅឡើយ ​ដោយ​ឃើញ​ដូច្នេះ​ទើប​កម្លាំង​ជំនាញ​បាន​ឃាត់​ជនសង្ស័យ​រូប​នោះ​ព្រមទាំង​ដកហូត​វត្ថុ​តាង​រថយន្ត​របស់​ជនរងគ្រោះ​មកវិញ​ផង​ដែរ​។​


មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ​ទាំង​ជនសង្ស័យ ​និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ទី​បញ្ជា​ការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕​


16-12-2015o1



ចោរ​សង្ហា​ម្នាក់​លួច​រថយន្ត Rang Rover​ ស៊េរី​២០១៥ ​ជិះ​បាន​ជាង​កន្លះ​ខែ​ជាប់អន្ទាក់​ប៉េអិម

Post a Comment

0 Comments

Close Menu