Ad Code

ករណី​មេរោគ E. coli ចុងក្រោយ​បំផុត​នៅឯ Chipotle អាច​នៅតែ​អាថ៌កំបាំង​មិនអាច​ដោះស្រាយ​បាន

ហាង​សាច់​អាំង​ម៉ិ​ក​ស៊ិ​ក Chipotle បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​ប្រហែលជា​មិនអាច​បង្ហាញ​បញ្ជាក់​ទេ​ថា អ្វី​ទៅ​ដែល​បង្កឱ្យមាន​ការផ្ទុះ​មេរោគ E. coli កាលពី​ខែ​មុន ដែល​បាន​ផ្សារភ្ជាប់​ទៅនឹង​ភោជនីយដ្ឋាន​ចំនួន​ពីរ​នៅក្នុង Kansas និង Oklahoma ដោយបាន​ពង្រីក​គ្រោងការ​លើ​បញ្ហា​ជំងឺ​រាប់សិប​នាក់ ដោយបាន​ចង​ទៅនឹង​ខ្សែសង្វាក់​របស់​អាហារ burrito នេះ។​


​    ​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន លោក Chris Arnold បាន​បន្តថា Chipotle លែងមាន​គ្រឿងផ្សំ​កខ្វក់​ណាមួយ ដែលមាន​សក្តានុពល​ដោយ​អាច​ត្រូវបាន​ពិនិត្យ ដើម្បី​កំណត់​ពី​ប្រភព​នៃ​ការឆ្លង​មេរោគ​នេះ​។ លោក​បាន​ថ្លែងថា​៖ “​វា​គឺជា​ការជាប់​សង្ស័យថា ការធ្វើ​តេស្ត ដែល​មិន​ធ្លាប់មាន និង​អាច​កំណត់​បាន​ពី​ភាព​ពិតប្រាកដ​នូវ​អ្វី ដែលជា​មូលហេតុ​នៃ​បញ្ហា​ទាំងនេះ​”​។​



​មន្ត្រី​ក្រុមហ៊ុន និង​សុខភាព ដែល​ស៊ើបអង្កេត​ពី​ការផ្ទុះ​នេះ​បានលើកឡើង​ពី​ឧបសគ្គ​ដូចគ្នា ទៅនឹង​ការកំណត់​ករណី​នៃ​ការកើត​មេរោគ E. coli ដែលមាន​ទំហំ​ធំ ដោយបាន​បង្កឱ្យមាន​អតិថិជន Chipotle យ៉ាងហោចណាស់ ៥០ នាក់​នៅក្នុង​រដ្ឋ​ចំនួន ៩ មាន​ជំងឺ ចាប់តាំងពី​ខែតុលា​។​



​Chipotle ស្ថិតនៅក្រោម​ការពិនិត្យ​មីក្រូ​ទស្សន៍​ជាច្រើន​ខែ ដោយ​អតិថិជន​ផ្តើម​មាន​ជំងឺ​ពី​មេរោគ E. Coli និង​មេរោគ Norovirus ដែល​បាន​បោកបក់​ក្នុង​ការលក់ និង​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​។​



​លោក Laurence Burnsed នាយកដ្ឋាន​ផ្នែក​ជំងឺ​រាលដាល​នៃ​រដ្ឋ​អូ​ក្លា​ហូ​ម៉ា បាន​ថ្លែងថា ការកំណត់​អត្តសញ្ញាណ​ពី​មូលហេតុ​សុខភាព​ជាក់លាក់​មួយ សម្រាប់​ករណី​បាក់តេរី E. coli ចុងក្រោយ​បំផុត ពិតជា​អាចមាន​ការ​ប្រឈម ជាមួយនឹង​កម្រិត​នេះ ដែល​អាច​រកបាន​ពី​ករណី​មួយចំនួន ដែល​បាន​កើតឡើង​នោះ​។​



​លោក​បាន​បន្តថា គំរូ​នៃ​គ្រឿងផ្សំ​ជាច្រើន​ពី Chipotle ដែលមាន​ទីតាំងនៅ​ជិត​បរិវេណ សាកលវិទ្យាល័យ​អូ​ក្លា​ហូ​ម៉ា កំពុង​ត្រូវបាន​ធ្វើតេស្ដ​នៅឯ​មន្ទីរពិសោធន៍​រដ្ឋ​មួយ​នៅក្នុង​ទីក្រុង​អូ​ក្លា​ហូ​ម៉ា ។ យោងតាម​ទិន្នន័យ​ពី Chipotle និង​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC) បានឱ្យដឹងថា មាន​មនុស្ស​បីនាក់ ដែល​បាន​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន​នេះ បាន​រាយការណ៍​ថា​ឈឺ​ដោយ​មេរោគ E. coli កាលពី​ថ្ងៃទី ១៨ ទៅ ២៦ ខែវិច្ឆិកា​។​



​CDC បានឱ្យដឹងថា ការផ្ទុះ​ឡើង​ថ្មី​បំផុត​នៃ Chipotle បានធ្វើឱ្យ​ជន ៥ នាក់​មកពី​រដ្ឋ​ចំនួន​បី ដែល​បាន​បរិភោគ​អាហារ​ក្នុង​ភោជនីយដ្ឋាន​បាន​រង​ការប៉ះពាល់ នៅ Kansas និង Oklahoma កាលពី​ខែវិច្ឆិកា​។ បើ​យោងតាម​ទីភ្នាក់ងារ​នេះ វា​មិន​ច្បាស់​ថា​តើ ករណី​ថ្មី​នេះ​ត្រូវបាន​ទាក់ទង​ទៅនឹង​ការផ្ទុះ​ឡើង​ធំ​ជាង​នេះ ដែល​ចាប់ផ្តើម​នៅ​ខែតុលា ឬ​យ៉ាងណា​នោះទេ​។​



​លោក Arnold បានឱ្យដឹងថា Chipotle កំពុង​ស៊ើបអង្កេត​សំណុំ​រឿងនេះ ដោយ​ធ្វើការ​ជាមួយ CDC ហើយ​និង​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក​។ ក្រុមហ៊ុន​នេះ​បាន​និយាយថា ខ្លួន​គ្រោង​នឹងដាក់​ចេញ​នូវ​ផែនការ​សុវត្ថិភាព​ចំណីអាហារ​ថ្មី​មួយ ដែល​នឹង “​បំបាត់ ឬ​កាត់បន្ថយ​ហានិភ័យ​ទៅ​កម្រិត ដែល​កៀក​នឹង​កម្រិត​សូន្យ​”​។​



​ប៉ុន្តែ Marion Nestle ដែលជា​សាស្ត្រាចារ្យ​នៅ​នាយកដ្ឋាន​ចំណីអាហារ នៅ​សាកលវិទ្យាល័យ​ញូវយ៉ក​បាន​និយាយថា​៖ “​អ្នក​មិនអាច​ធ្វើឱ្យមាន​ជំហាន​ងាយស្រួល​នោះទេ ព្រោះ​អ្នក​មិនដឹងថា អ្វី​ទៅ​ដែល​អ្នក​កំពុង​ព្យាយាម​ការពារ​”៕



ករណី​មេរោគ E. coli ចុងក្រោយ​បំផុត​នៅឯ Chipotle អាច​នៅតែ​អាថ៌កំបាំង​មិនអាច​ដោះស្រាយ​បាន

Post a Comment

0 Comments

Close Menu