Ad Code

កីឡាករ Lionel Messi មាន​ជម្លោះ​ជាមួយ​ក្រុម​អ្នកគាំទ្រ​ក្លិប River Plate ក្រោយ​ការប្រកួត Club World Cup

តារាបាល់ទាត់ Lionel Messi របស់​ក្លិប Barcelona បាន​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ជាមួយ​អ្នកគាំទ្រ​ម្នាក់​របស់​ក្លិប River Plate អំឡុង​ការ​ប៉ះទង្គិច​គ្នា​មួយ នៅឯ​អាកាសយានដ្ឋាន បន្ទាប់ពី​ក្រុម​របស់​គាត់ បាន​លុត​ក្រុម​មួយ​នេះ មិន​ឲ្យ​ងើបមុខ​រួច​ដោយ​លទ្ធផល​ពិន្ទុ ៣-០ នៅ​ការប្រកួត Club World Cup នៅក្នុង​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ចន្ទ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ពី​កាសែត​អេ​ស្ប៉ា​ញ។


កីឡាករ Messi ដែល​ជា​អ្នក​រកបាន​គ្រាប់​បាល់​បើកឆាក នៅ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃអាទិត្យ​នោះ បាន​ឲ្យ​កណ្តាប់​ដៃ​ទៅកាន់​គូទំនាស់​របស់​ខ្លួន បន្ទាប់ពី​រង​ការប្រមាថ​មើលងាយ​ពី​ក្រុម​អ្នកគាំទ្រ​របស់​ក្លិប​អា​ហ្ស​ង់​ទីន​មួយ​នេះ ខណៈ​ពេល​ដែល​លោក​ត្រៀម​ឡើង​យន្តហោះ នៅក្នុង​អាកាសយានដ្ឋាន​ណា​រីតា របស់​ក្រុង​តូ​ក្យូ ដើម្បី​វិលត្រឡប់​មកកាន់​ប្រទេស​អេ​ស្ប៉ា​ញ​វិញ។


កាសែត​អេ​ស្ប៉ា​ញ AS បាន​រាយការណ៍​ថា ឧប្បត្តិហេតុ​ដ៏​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​នៅក្នុង​ព្រលាន​យន្តហោះ ណា​រីតា​។ នៅពេល ដែល​ក្រុម​កីឡាករ Barcelona ត្រៀម​ឡើង​យន្តហោះ ស្រាប់តែ​ក្រុម​អ្នកគាំទ្រ​របស់​ក្លិប River​បាន​និយាយ​ប្រមាថ​កីឡាករ Messi។


យោង​តាម​សេចក្តី​រាយការណ៍​ជាច្រើន បាន​អះអាង​ថា កីឡាករ Messi ដែល​លែង​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​ទៀត​នោះ បាន​តបស្នង​វិញ​ជាមួយនឹង​កណ្តាប់ដៃ​ស្ពាន់​របស់​គាត់ គឺ​មុន​ពេល​ដែល​គ្រូបង្វឹក​ក្រុម Barcelona លោក Luis Enrique និង​មិត្ត​រួម​ក្រុម Javier Mascherano និង Luis Suarez ចូល​ទៅ​ធ្វើ​អន្តរាគមន៍ ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​ធូរស្រាល​ឡើងវិញ។


ទោះបីជា​យ៉ាងណាក៏ដោយ កាសែត Mundo Deportivo បាន​រាយការណ៍​ថា កីឡាករ Messi មិនបាន​តបត​អ្វី​ឡើយ ហើយ​គាត់​ថែមទាំង​សើច​ដាក់​គូទំនាស់​របស់​គាត់​ទៀត បើ​ទោះ​ជា​រូប​គាត់​រង​សម្ពាធ​នៃ​ការប្រមាថ​ដោយ​ពាក្យសម្ដី​យ៉ាងណាក្តី។


ដោយឡែក កាសែត Marca ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង Madrid បាន​រាយការណ៍​ថា ក្រុម​អ្នកគាំទ្រ​ទាំងនោះ ថែមទាំង​បាន​បង្វែរ​មុខព្រួញ​របស់​ពួកគេ​មក​លើ​កីឡាករ Mascherano ដោយ​បាន​ចោទប្រកាន់​ពួកគេ​ថា “​ត្រកួន​ភ្លេច​បឹង​”៕



កីឡាករ Lionel Messi មាន​ជម្លោះ​ជាមួយ​ក្រុម​អ្នកគាំទ្រ​ក្លិប River Plate ក្រោយ​ការប្រកួត Club World Cup

Post a Comment

0 Comments

Close Menu