យោងតាមប្រភពព័ត៌មាននៅថ្ងៃទី២២នេះ បានឲ្យដឹងថា តារាម៉ូដែលស្រី ដែលមានរាងតូចច្រលឹង ជនជាតិចិន គឺនាង Liu Wen និងលោក Choi Siwon ដែលជាសមាជិកក្នុងក្រុម Super Junior ត្រូវបានមហាជនសង្ស័យថា កំពុងមានទំនាក់ទំនងស្នេហាឆ្លងប្រទេស បន្ទាប់ពីពួកគេទាំងពីរបានសហការគ្នាថតខ្សែភាពយន្តមួយ ដែលមានចំណងជើងថា “我们相爱” និងបានសម្តែងជាគូស្នេហ៍ក្នុងកម្មវិធី Day Day Up នៅប្រទេសចិន ។
ទន្ទឹមនឹងការលេចចេញនូវព័ត៌មានមួយនេះ គេបានដឹងថា មានអ្នកសារព័ត៌មានជាច្រើនបានទាក់ទងទៅនាង Liu Wen ដើម្បីឲ្យនាងបំភ្លឺខ្លះៗនៃរឿងមួយនេះ។ មិនយូរប៉ុន្មាន គេក៏បានដឹងពីការពិតនៅពីក្រោយរឿងនេះ ដោយគេបានឲ្យដឹងថា នាង Liu Wen និង លោកChoi Siwon គឺគ្មានទំនាក់ទំនងដូចព័ត៌មានដែលបានចុះផ្សាយនោះទេ គឺគ្រាន់តែជាពាក្យចចាមអារាមប៉ុណ្ណោះ ហើយពេលនេះ នាង Liu Wen គឺនៅលីវនៅឡើយទេ។ នេះបើយោងទៅតាមក្រុមការងាររបស់នាង Liu Wen៕
Liu Wenនិង Choi Siwon ត្រូវបានគេសង្ស័យថា កំពុងមានទំនាក់ទំនងស្នេហាឆ្លងប្រទេស



0 Comments