Ad Code

វិធីសាស្ត្រ លុបបំបាត់​ស្នាម​អុជ​ខ្មៅ

ប្រសិនបើ​អ្នក​ចង់​យល់ដឹង​បន្ថែម​ពី​ស្នាម​អុជ​ខ្មៅ និង​ វិធីសាស្ត្រ​ដើម្បី​លុបបំបាត់​វា​តាម​បែប​ធម្មជាតិ​នោះ ចូរ​អាន​អត្ថបទ​ខាងក្រោម​នេះ ៖

​    ​ស្វែងយល់​ពី​ស្នាម​អុជ​ខ្មៅ​

​មុនពេល​ផ្តល់ជូន​នូវ​ជម្រើស​ផ្សេង​មួយចំនួន ក្នុងការ​លុបបំបាត់​វា​នោះ យើង​នឹង​ប្រាប់​អ្នក​ថា វា​គឺជា​អ្វី​។ ស្នាម​អុជ​ខ្មៅ គឺជា​ការ​ផ្លាស់ប្តូរ​សារធាតុ ហើយ​អាច​ត្រូវបាន​បង្កឡើង​ដោយសារតែ​កត្តា​ជាច្រើន​ដូចជា ការ​ប៉ះពាល់​នៃ​ពន្លឺព្រះអាទិត្យ បញ្ហា​ថ្លើម ការ​មាន​ផ្ទៃពោះ ការប្រើ​ថ្នាំ antibiotics និង​មាន​ច្រើន​ជាង​នេះ​ទៀត។ ​ស្នាម​អុជ​ខ្មៅ​អាច​លេច​ឡើងជា​ប្រជ្រុយ ស្នាម​ជាំ ឬ ការ​បែកចេញ​ស្នាម​ដូច​មនុស្ស​ចាស់។


​ជម្រើស​ព្យាបាល

នៅ​ទី​នេះ​យើង​នឹង​ផ្តល់​ជូន​អ្នក​នូវ​ដំណោះស្រាយ ដែល​អាច​ធ្វើ​ទៅ​បាន សម្រាប់​លុបបំបាត់​ស្នាម​អុជ​ខ្មៅ​ជាមួយនឹង​រូបមន្ត​ច្នៃ ព្រមទាំង​ថ្នាំ​បែប​ធម្មជាតិ​។ ក្នុង​ករណី​នេះ យើង​នឹង​បង្ហាញ​អ្នក​នូវ​ជម្រើស​ទាំង ៣ ដែល​មាន​ប្រសិទ្ធភាព សាមញ្ញ និង​មាន​ផាសុកភាព ដូច្នេះ​អ្នក​អាច​និយាយ​ថា លា​ហើយ​ស្នាម​អុជ​ខ្មៅ។


​១ . ទឹកក្រូច​ឆ្មារ​៖ ភ្នាក់ងារ​ធ្វើឱ្យ​ស្បែក​ស​តាមបែប​ធម្មជាតិ​

​    ​ជាដំបូង ច្របាច់​យក​ទឹកក្រូច​ឆ្មារ ។ បន្ទាប់មក យក​ដុំ​សំឡី ហើយ​ត្រាំ​វា​នៅក្នុង​ទឹក​នេះ​។ ញី​វា​ថ្ម​មៗ​លើ​ស្នាម​អុជ​ខ្មៅ​ប៉ុន្មាន​នាទី​។ អ្នក​អាច​ប្រើ​ម៉ាស​ក្រូចឆ្មារ ហើយ​ត្រដុស​វា​នៅ​លើ​កន្លែង​ដែល​រង​ផលប៉ះពាល់​ក៏បាន​។ សូម​ធ្វើ​វា​ឲ្យបាន ៥ នាទី​។ ជាតិ​អាស៊ីដ​នៃ​ក្រូចឆ្មារ​នេះ​នឹង​ជួយ​ជម្រះ​ស្បែក​របស់​អ្នក ហើយ​យក​កោសិកា​ងាប់​ចេញ និង​អនុញ្ញាត​ឱ្យ “​ពណ៌​” នៃ​ស្បែក​របស់​អ្នកមាន​ភាពស្មើគ្នា។

​កុំ​ធ្វើ​វា ប្រសិនបើ​អ្នក​ត្រូវ​ចេញទៅ​ក្រៅ ក្រោម​ពន្លឺព្រះអាទិត្យ។


T-01-09-15-tt-full


​២. ប្រទាល​កន្ទុយក្រពើ និង​លក្ខណៈ​សម្បត្តិ​ជំនួយ​ស្បែក​របស់​វា​

ផល​ដ៏​សំខាន់បំផុត ដែល​ប្រទាល​អាចជួយ​ស្បែក​របស់​អ្នកនោះ គឺ​ដោយសារ​អាស៊ីដ​អា​មី​ណូ ជាពិសេស valine, phenylalanine, leucine, និង lignin ដែលមាន​ក្នុងនោះ​។​


​    ​ប្រើ​ជាតិ​ជែ​ល​ក្នុង​ប្រទាល​នោះ លើ​ស្នាម​អុជ​ខ្មៅ​របស់​អ្នក​។ ត្រដុស​រហូតដល់​ស្បែក​របស់​អ្នក​ស្រូប​យក​ជាតិ​ជែ​ល ហើយ​ទុក​វា​ចោល​សិន​។ ធ្វើ​ឡើងវិញ​ជាប្រចាំ​។ ជែលពី​ប្រទាល​កន្ទុយក្រពើ​នឹង​កម្ចាត់​ស្នាម​អុជ​ខ្មៅ​លើ​ស្បែក​របស់​អ្នក។


៣. ផ្លែ​ល្ហុង​៖ អានុភាព​នៃ papain

​វា​អាចជួយ​ជម្រះ​ស្បែក​ដើម្បី​បង្ហាញ​កោសិកា​ថ្មី និង​មាន​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​ស្ដារ​ឡើងវិញ​នូវ​ភាព​រលោង​នៃ​ស្បែក។

​ជាដំបូង កាត់​ល្ហុង​ទុំ​ជា​បំណែក​។ បន្ទាប់មក ត្រដុស​វា​ត្រង់​កន្លែង ដែលមាន​បញ្ហា​នៅលើ​មុខ​របស់​អ្នក​។ ទុក​វា​ចោល​សិន ហើយ​បន្ទាប់មក​លាង​សម្អាត​វា​ចេញ​ជាមួយនឹង​ទឹក​ត្រជាក់​។ អ្នក​អាចធ្វើ​វា ៣ ឬ ៤ ដង​ក្នុង​មួយ​សប្ដាហ៍​។ ជាតិ papain នេះ​នឹង​ជួយ​កាត់បន្ថយ​ចំនួន​នៃ​កោសិកា ដែល​បាន​ងាប់​នៅលើ​ស្បែក​របស់​អ្នក ព្រមទាំង​សំណល់​ផ្សេងទៀត​នៃ​ស្នាម​អុជ​ខ្មៅ​នេះ៕




វិធីសាស្ត្រ លុបបំបាត់​ស្នាម​អុជ​ខ្មៅ

Post a Comment

0 Comments

Close Menu