បង្គន់ “ឆ្លាតវៃ” ដែលអាចបើកគម្របបានដោយខ្លួនឯង នៅពេលដែលអ្នកចូលទៅជិតវា ហើយអាចធ្វើការសម្អាតដោយខ្លួនឯង ជាមួយនឹងការចាក់ទឹកសម្អាតនោះ ត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍ផលិតផលអេឡិចត្រូនិក នៅឯទីក្រុង Las Vegas។
បើទោះបីជាស្លាកតម្លៃ ៩,៨០០ ដុល្លារដ៏ដោយ បង្គន់អនាម័យស៊េរីមុននៃ Neorest ជាង ៤០ លានត្រូវបានលក់ចេញទៅហើយ។
ក្រុមហ៊ុនផលិតបង្គន់អនាម័យ Toto បានឲ្យដឹងថា គំរូថ្មីនេះនៅតែស្ថិតក្នុងការអភិវឌ្ឍន៍បន្ត។
ដំណើរការរបស់ខ្លួនក្នុងការលាងសម្អាតដោយខ្លួនឯង បានប្រើការរួមបញ្ចូលគ្នានៃវត្ថុសម្លាប់មេរោគ និងការបាញ់ថ្នាំ ដែលរចនាពី zirconium និង ទីតាញ៉ូម ឌីអុកស៊ីត ក្នុងការស្រោបទៅលើចានបង្គន់នោះ។
អ្នកនាំពាក្យរបស់ Toto គឺលោកស្រី Lenora Campos បានពន្យល់ថា “នៅពេលដែលវាបាញ់ទឹក វានឹងបាញ់ផ្ទៃខាងក្នុងនៃចានបង្គន់ជាមួយនឹងទឹក electrolyzed”។
លោកស្រីបាននិយាយថា “ដំណើរការ” ដ៏សំខាន់នេះបានប្រែក្លាយទឹកទៅជាទឹកសាវល (bleach) កម្រិតខ្សោយ។
“វាធ្វើឱ្យផ្ទៃខាងក្នុងស ដោយសម្លាប់ធាតុកខ្វក់ទាំងឡាយ ដែលមានក្នុងចានបង្គន់នោះ”។ លោកស្រី Campos បានបន្ថែមដូច្នេះ។
ទន្ទឹមនឹងនេះដែរ ពន្លឺ ultraviolet ក្នុងគម្របបានធ្វើការបញ្ចូលថាមពល ទៅកាន់ផ្ទៃបង្គន់ ដែលធ្វើឲ្យភាពកខ្វក់មានភាពងាយស្រួល ក្នុងការរលាយជាមួយទឹក ដូច្នេះគ្មានអ្វីដែលអាចនៅជាប់នឹងវាឡើយ ហើយ photocatalytic នឹងធ្វើឲ្យមានអ៊ីយ៉ុងអុកស៊ីសែន ក្នុងការបំបែកបាក់តេរី និងវីរុស។
លោកស្រី Campos បាននិយាយដែរថា៖ “អ្នកមិនចាំបាច់សម្អាតចានបង្គន់បាន ដល់ទៅរយៈពេលជាងមួយឆ្នាំ”។
ទូរទស្សន៍ BBC បានសាកសួរសណ្ឋាគារជាច្រើននៅទីក្រុង Las Vegas ថា ពួកគេអាចនឹងមានការចាប់អារម្មណ៍ នៅក្នុងផលិតផលនេះ ឬ យ៉ាងណាដែរ ប៉ុន្ដែគេបានបដិសេធមិនធ្វើអត្ថាធិប្បាយ៕
ពិព័រណ៍ CES ឆ្នាំ២០១៦ ៖ បង្គន់អនាម័យ ដែលអ្នកត្រូវការ សម្អាតតែម្តងក្នុងមួយឆ្នាំ
0 Comments