កីឡាករ Brad Smith រកបាន ១ គ្រាប់ឲ្យក្រុមហង្សក្រហម Liverpool នៅនាទី ៧៣ ខណៈដែលក្រុមលេងនៅក្របខណ្ឌកំពូលបាល់ទាត់អង់គ្លេស Premier League មួយនេះ តាមពីក្រោយគេរហូតបានស្មើ ២-២ វិញជាមួយក្រុមសិស្សប្អូន Exeter ដែលលេងនៅក្របខណ្ឌទី ៤ នៅការប្រកួត FA Cup របស់ពួកគេកាលពីថ្ងៃសុក្រ។
សូមបញ្ជាក់ថា ក្រុម Liverpool មិនធ្លាប់ដែលមានប្រវត្តិចាញ់ក្រុមមកពីក្របខណ្ឌទី ៤ម្តងណាឡើយ ប៉ុន្តែនៅសល់តែ ១៧ ទៀតប៉ុណ្ណោះ ប្រុងធ្វើឲ្យពួកគេបង្កើតប្រវត្តិសាស្ត្រថ្មីរបស់ខ្លួនទៅហើយ។
កីឡាករ Tom Nichols បានធ្វើឲ្យក្រុម Exeter នាំមុខមុន នៅនាទី ៩ ហើយទោះបីមានគ្រាប់បាល់ស្មើរបស់កីឡាករ Jerome Sinclair នៅ ៣ នាទីក្រោយមកក៏ដោយ ក្រុមម្ចាស់ផ្ទះស្រាប់តែធ្វើការនាំមុខជាថ្មីម្តងទៀត ក្រោយពេលចូលលេងនៅក្នុងតង់ទី ២ ដោយសារគ្រាប់បាល់របស់កីឡាករ Lee Holmes គឺនៅមុនពេលដែលកីឡាករ Smith រកបានគ្រាប់បាល់ស្មើវិញឲ្យក្រុមរបស់ លោក Juergen Klopp។
លោក Klopp បាននិយាយប្រាប់ BBC ថា នេះគឺជាមេរៀនមួយ ដែលយើងទាំងអស់គ្នាត្រូវតែរៀនសូត្រសម្រាប់ពេលអនាគត ដោយហេតុថា ក្រុមរបស់យើងគួរតែរកបានលទ្ធផលល្អជាងនេះ ពិសេសពេលជួបជាមួយក្រុមសិស្សប្អូនដូចជា Exeter។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ម្នាក់នេះ បាននិយាយទទួលស្គាល់ថា ទីលាននៅទីនេះពិតជាពិបាកលេងខ្លាំងណាស់ ជាហេតុធ្វើឲ្យក្រុមរបស់លោកពិបាកក្នុងការគ្រប់គ្រងបាល់ តែមិនថ្វីទេ ហើយនៅមានឱកាសច្រើនទៀតនៅការប្រកួតលើកក្រោយ។
សូមបញ្ជាក់ថា លោក Klopp បានសម្រេចចិត្តជ្រើសរើសក្រុម ដែលបានផ្លាស់ប្តូរទម្រង់លេងរបស់ខ្លួន ពីការរកបានជ័យជម្នះលើក្រុម Stoke City នៅការប្រកួត League Cup កាលពីថ្ងៃអង្គារ ពេលជួបជាមួយក្រុម ដែលមានចំណាត់ថ្នាក់ក្រោយពួកគេរហូតដល់ទៅ ៧៦ ថ្នាក់មួយនេះ៕
កីឡាករ Brad Smith ជួយឲ្យក្រុម Liverpool តាមបានស្មើជាមួយក្រុមសិស្សប្អូន Exeter នៅការប្រកួត FA Cup
0 Comments