Ad Code

ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​ចុះ​បើកប្រាក់​ មរណៈ​សង្គ្រោះជូន​គ្រួសារ​អតីត​យុទ្ធ​ជន​២​គ្រួសារ​នៅ​ក្នុង​ស្រុក​២

កំពង់ឆ្នាំង ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ ធន ធឿន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង នៅ​រសៀល ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៦ បាន​ដឹកនាំ​ក្រុមការងារ យក​ថវិកា​បេឡា​មរណ​សង្គ្រោះ​របស់​សមាគម​អតីត​យុទ្ធជន​កម្ពុជា ចំនួន ៨,០០០,០០០ រៀល ( ប្រាំបី​លាន រៀល ) ទៅ​ជូន គ្រួសារ​សព​អតីត​យុទ្ធជន ចំនួន​០២​គ្រួសារ នៅក្នុង​ស្រុក​រលាប្អៀរ និង​ក្រុង​កំពង់ឆ្នាំង​។ ក្នុង​០១​គ្រួសារ ទទួល​បាន ថវិកា ៤,០០០,០០០ រៀល (​បួន​លាន​រៀល​) ក្នុង​នោះ​មាន លោក ធន ធឿន ប្រធាន​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា គ្រួសារ​សព​អ​តី​ត​យុទ្ធជន ដែល​ត្រូវ​ផ្តល់​ប្រាក់​មរណៈ​សង្គ្រោះ​ខាង​លើ​នេះ​មាន ១-​សព​លោក ម៉ី ពៅ អតីត​ជា​យោធា​បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី​០២ ខៃ​មករា ឆ្នាំ​២០១៦ នៅ​ភូមិ​អណ្តូង​ស្នាយ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង ២-សព​លោក អ៊ុំ ឆាន អតីត​ជា​នគរបាល​ទទួលមរណភាព​នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៥ នៅ​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែល​នៅក្នុង​១​គ្រួសារ​ទទួល​បាន​ប្រាក់​មរណៈ​សង្គ្រោះ​ចំនួន​៤.០០០.០០០​រៀល ( បួន​លាន​រៀល ) តាម​គោ​ល​នយោបាយ​របស់​សមាគម។


លោក​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង បាន​ថ្លែង​ទៅកាន់​គ្រួសារ​អតីតយុទ្ធ​ជន ទាំង​២ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ចូលរួម​ថា សមាគម​អ​តី​តយុទ្ធ​ជន​កម្ពុជា​គឺ​មាន​សម្តេច ហ៊ុន សែន ជា​ប្រធាន​ដឹកនាំ​សមាគមន៍ ដែល​ជានិច្ចជាកាល សម្តេច​តែងតែ​គិតគូរ​អំពី​សុខទុក្ខ បងប្អូន​អ​តី​ត​យុទ្ធជន​និង​ក្រុមគ្រួសារ​ជានិច្ច ដោយ​មិន​បោះបង់​ ឬ ​រើសអើង​ឡើយ។


កន្លងមក​សម្តេច​តែ​យកចិត្តទុកដាក់​ដោះស្រាយ​គោលនយោបាយ​ជូន​អ​តី​តយុទ្ធ​ជនក្រីក្រ និង​ ក្រុម​គ្រួសារ​ជានិច្ច ដូចជា​បាន​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ដី​សម្រាប់​សង់ផ្ទះ ជួយ​ឧបត្ថម្ភ​ដល់​មជ្ឈមណ្ឌល​ជន​ពិការ ជាពិសេស គឺ​ការ​បើកប្រាក់​មរណៈ​សង្គ្រោះ​ជូន​ក្រុម​គ្រួសារ​យុទ្ធជន​ឲ្យ​បាន​ទាន់​ពេល​វេលា​សម្រាប់ ធ្វើបុណ្យ​និង​ដោះស្រាយ​ការ​ខ្វះខាត​ផ្សេងៗ ពេល​អ​តី​តយុទ្ធ​ជន​ទទួលមរណៈភាព។


អាជ្ញាធរ​មូលដ្ឋាន និង​គ្រួសារ​អ​តី​តយុទ្ធ​ជន ក៏បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ លោក​ប្រធាន​គណៈកម្មាធិការ​ស​មាគ​ម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង និង​ក្រុមការងារ​ទាំងអស់​ដែល​បាន​គិតគូរ​អំពី​ការ​លំបាក​របស់​គ្រួសារ​អ​តី​តយុទ្ធជន ជាពិសេស​សម្តេច ហ៊ុន សែន ជា​ប្រធាន​សមាគម​អ​តី​តយុទ្ធ​ជន ដែល​ជា​និច្ច​ជា​កាល​តែង​យកចិត្តទុកដាក់​គិតគូរ​ដល់​អ​តី​តយុទ្ធ​ក្រីក្រ​ជានិច្ច​។


បងប្អូន​អ​តី​តយុទ្ធជន​ទាំងអស់ សូម​បួងសួង​វត្ថុ​សាក​សិទ្ធិ សូម​រក្សា​ការពារ​សម្តេច និង​ក្រុម​គ្រួសារ​កូនចៅ សូម​ទទួល​បាន​ជ័យជំនះ​គ្រប់​ការងារ និង​ភារកិច្ច​ដឹកនាំ ប្រ​ទស​កម្ពុជា​ឲ្យ​បាន​សុខសន្តិភាព​ជា​រៀង​រហូត​ទៅ៕



ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​ចុះ​បើកប្រាក់​ មរណៈ​សង្គ្រោះជូន​គ្រួសារ​អតីត​យុទ្ធ​ជន​២​គ្រួសារ​នៅ​ក្នុង​ស្រុក​២

Post a Comment

0 Comments

Close Menu