Ad Code

លទ្ធិប្រជាធិបតេយ្យ​តៃវ៉ាន់ រង​ការប៉ះពាល់​ដោយសារ​ការបោះឆ្នោត​មិន​កក់ក្ដៅ

អ្នកបើកបរ​តាក់ស៊ី ឈ្មោះ Xu Cong Cheng អាយុ ៥៤ ឆ្នាំ ​​មិនបាន​បោះឆ្នោត​អស់​ពេល​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​មិន​គេច​រួច​ពី​ការ​លើក​យក​មក​និយាយ​ដល់​ការបោះឆ្នោត​នា​ថ្ងៃទី​១៦ ខែមករា​នោះទេ​។ ចំពោះ​គាត់​វិញ បាន​លើក​យកមក​និយាយថា ការបោះឆ្នោត​នេះ​មិនបាន​ធ្វើ​ឲ្យ​គាត់​ចាប់អារម្មណ៍​អ្វី​ឡើយ​។​

​ ​

នេះ​ជាការ​បោះឆ្នោត​ដ៏​ត្រជាក់ បើ​តាម​ការ​លើក​យក​មក​និយាយ​ចំពោះ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​លើក​ទី​៦​នេះ​។ នៅតាម​ដង​ផ្លូវ​ដ៏​មមាញឹក​នៃ​ទីក្រុង ការប្រកប​អាជីវកម្ម​ធុរកិច្ច​នៅតែ​ប្រ​ព្រឹ​ត្ដទៅ​ដូច​ធម្មតា​។ ពុំមាន​ការដាក់​តាំង​រូប​ប៉ុស្ទ័រ​ចម្រុះ​ពណ៌​អ្វី​ឡើយ គ្រប់​ទីកន្លែង​ទាំងអស់ ហើយក៏​ពុំមាន​យុទ្ធនា​ការឃោសនា​ដោយ​យានយន្ដ ដែល​បំពាក់​ទៅ​ដោយ​ឧបករណ៍​បំពង​សំឡេង​នោះ​នោះ​ដែរ ដែល​នាំ​ឲ្យ​ការបោះឆ្នោត​លើក​នេះ​មាន​លក្ខណៈ​ខុសប្លែក​ជាង​សព្វមួយដង​កន្លងមក​។​

​ ​

តាម​ការបោះឆ្នោត​ស្ទាបស្ទង់​មតិ​វិញ បានបង្ហាញ​ឲ្យ​ឃើញថា គណបក្ស​ប្រជាធិបតេយ្យ​ចម្រើន​ជឿនលឿន ដែលជា​គណបក្សប្រឆាំង​របស់ លោក Tsai Iug Wen កំពុងតែ​ឆ្ពោះទៅ​ឈានមុខ​គេ ដែល​អាច​កើន​ឡើងដល់​ទៅ ៤៥ ភាគរយ​ឯណោះ សម្រាប់​ការបោះឆ្នោត​ជាក់ស្ដែង ហើយ​គណបក្ស​ជាតិនិយម​គួរ​មីង​តាំង ដែល​កំពុង​ស្ថិតក្នុង​អំណាច​បច្ចុប្បន្ន​របស់ លោក Eric Chu វិញ ទទួលបាន​ការគាំទ្រ​តាមរយៈ​ការ​ស្ទាបស្ទង់​មតិ​នោះ បានតែ​ត្រឹម ១៦ ភាគរយ​ប៉ុណ្ណោះ។

​ ​

​ គម្លាត​យ៉ាង​ឆ្ងាយ​រវាង​អ្នកឈ្នះ និង​អ្នកចាញ់​នោះ​គឺជា​ហេតុផល​មួយ​សម្រាប់​មនោសញ្ចេតនា​ដ៏​ស្រអាប់​របស់​អ្នកបោះឆ្នោត ដែល​នេះ​ជា​ការ​លើក​យក​មក​និយាយ​ពី​សំណាក់​អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត Alexander Huang នៃ​សាកលវិទ្យាល័យ Tamkang Universiyt។

​ ​

ការបោះឆ្នោត គឺ​មិនមែនជា​ការបង្ខិតបង្ខំ​នោះទេ នៅ​កោះ​តៃវ៉ាន់ ប៉ុន្ដែ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នោះ​វិញ គឺជា​ការចាប់អារម្មណ៍​ដោយ​ឈ្នះ​ដាច់​ក្នុង​ចន្លោះ ៧០ ភាគរយ និង​៨០ ភាគរយ​។ ករណី​ទាប​បំផុត​នោះ អត្រា​ឈ្នះ​ក៏ ៧៤ ភាគរយ​ដែរ កាលពីពេល​បោះឆ្នោត​ឆ្នាំ​២០១២៕


CNA




លទ្ធិប្រជាធិបតេយ្យ​តៃវ៉ាន់ រង​ការប៉ះពាល់​ដោយសារ​ការបោះឆ្នោត​មិន​កក់ក្ដៅ

Post a Comment

0 Comments

Close Menu