Ad Code

និស្សិត​វ័យ​១៩​ឆ្នាំ​ម្នាក់ ​ថត​selfies​ ​រហូត​ធ្លាក់​ពី​​លើ​ដំបូល​អាគារ​ស្លាប់

និស្សិត​វ័យ​១៩ ឆ្នាំ​មួយ​រូប​បាន​ធ្លាក់​ពី​ជាន់​ទី​២០ ​ស្លាប់ បន្ទាប់ពី​ថត selfies លើ​ដំបូល​នៃ​អគារ​ខុន​ដូ​ក្នុង Ermita ទីក្រុង​ម៉ានីល កាលពី​ល្ងាច​ថ្ងៃ​អង្គារ។


ក្នុងករណី​ស៊ើបអង្កេត​នេះ មន្ត្រី​ប៉ូលិស​ Al Layugan បាន​និយាយថា Cristina Marie Pagalilauan មកពី​សាកលវិទ្យាល័យ​ឯកអគ្គរដ្ឋទូត ទើបតែ​បាន​ថតរូប selfies ជាមួយ​មិត្ត​រួម​ថ្នាក់ Jonea Mildred Ani រួច នៅ​លើ​ដំបូល​នៃ​អគារ Dahlia នៃ​ខុន​ដូ Suntrust Parkview លើ​ចិញ្ចើម​ផ្លូវ Natividad ខណៈ​ពេលដែល​នាង​បាន​ធ្លាក់ចុះ។


លោក Layugan អ្នកស៊ើប​អង្កេត​មនុស្ស​ឃាត​បាន​ប្រាប់​កាសែត Daily Inquirer ហ្វីលីពីន​ថា​៖” បើ​យោងតាម Ani នោះ​គឺ Pagalilauan មិន​ពេញ​ចិត្តនឹង​​​រូបថត ​ដែល​គេ​បាន​ថត​ឡើយ​ ដូច្នេះ​នាង​សម្រេចចិត្ត​ឡើង​ជញ្ជាំង​បង្កាន់ដៃ​ដើម្បី​ថត​”។


Ani បាន​និយាយថា នាង​មិនបាន​មើលឃើញ​ពី​ការធ្លាក់​របស់ Pagalilauan នោះទេ ព្រោះ​នាង​រវល់​តែ​មើល​រូបថត ដែល​ពួកនាង​បាន​ថត​រួច។


លោក Layugan បាន​បន្ត​និយាយថា​ ៖ “​អ្វី​ទាំងអស់​ដែល Ani ចងចាំ​នោះ​គឺ​នាង​ប្រាប់​មិត្ត​រួម​ថ្នាក់​របស់​នាង មិន​ឲ្យ​ឡើង​ជញ្ជាំង​នោះទេ​”​។​



មន្ត្រី​ប៉ូលិស Amelito Lopez បាន​និយាយថា ការស្លាប់​ដោយ​ឧបទ្ទវហេតុ​នេះ​ត្រូវបាន​រាយការណ៍​ទៅកាន់​ប៉ូលិស​ក្រុង​ម៉ានីល ខណ្ឌ​ទី ៧ នាពេល​ល្ងាច ដោយ​លោក​បាន​និយាយថា គ្មាន​នរណាម្នាក់​ប្រញាប់ប្រញាល់​នាំ Pagalilauan ទៅ​មន្ទីរពេទ្យ​នោះទេ​ ហើយ​នៅពេលដែល​ប៉ូលិស​បាន​ទៅដល់​ទីនោះ សព​ត្រូវបាន​គេ​នាំទៅ​កាន់ St. Rich Funeral Homes បាត់ទៅហើយ​។​



លោក Layugan បាន​បន្ថែមទៀតថា អ្នក​ដែល​បានឃើញ​ឧបទ្ទវហេតុ ដែល​កើតឡើង​នោះ បាន​ប្រាប់ Ani ថា មិត្តភក្តិ​របស់​នាង​បាន​ស្លាប់បាត់​ជីវិត​ទៅហើយ​។​



បើ​យោងតាម​ប៉ូលិស​បាន​ឲ្យ​ដឹងថា​ ៖ លោក Layugan ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សិស្ស​ទាំងនោះ​បាននាំគ្នា​ទៅ​ខុន​ដូ​ក្រោយពេល​ចេញពី​សាលា ដោយសារតែ Ani ចង់​ប្តូរ​ពណ៌​សក់​ឲ្យ Pagalilauan​។ គ្មាន​នរណាម្នាក់​ក្នុងចំណោម​ក្មេងស្រី​ទាំងនេះ​ជា​អ្នក ដែល​រស់នៅ​ទីនោះ​ឡើយ​។ មិត្ត​ប្រុស​របស់ Pagalilauan ដែល​បច្ចុប្បន្ន​នៅឯ​កោះ Mindanao បាន​ជួល​ខុន​ដូ នៅឯ​ជាន់​ទី​បួន​។​

​នៅ​ទីនោះ មិត្ត​រួម​ថ្នាក់​ស្រីៗ​ទាំងនេះ​បាន​ពន្យារពេល​ប្តូរ​ពណ៌​សក់ ហើយ​បាន​សម្រេចចិត្ត​ទៅ​ថតរូប​វិញ​។ បន្ទាប់មក Pagalilauan បាន​ហៅ Ani ទៅលើ​ដំបូល ដូច្នេះ​ពួកគេ​អាច​មើល​ថ្ងៃ​លិច​នេះ ដោយបាន​និយាយថា វា​នឹង​ធ្វើឲ្យ​ផ្ទៃ​ខាងក្រោយ​នៃ​រូប​ស្រស់​ស្អាត​សម្រាប់​ការ​ថត​របស់​ពួកគេ​។​



លោក Layugan បានឲ្យដឹង​ទៀតថា និស្សិត​ទាំងនោះ​បាន​ទៅ​ថត selfie នៅ​កន្លែង ដែលមាន​សុវត្ថិភាព​ទេ ប៉ុន្តែ Pagalilauan បាន​ហៅ Ani ឲ្យ​ផ្លាស់​ទី​ទៅ​ថត​នឹង​ជញ្ជាំង​បង្កាន់ដៃ ដូច្នេះ​ពួកគេ​អាច​ចាប់យក​ទិដ្ឋភាព និង​រូបភាព​ពី​ខាងក្រោម​អគារ​នេះ​បាន​។​



បន្ទាប់ពី​ការថតរូប Ani បាន​បង្វែរ​ការចាប់អារម្មណ៍​របស់​នាង​ទៅកាន់​ទូរស័ព្ទ​វិញ ហើយ​ពិនិត្យមើល​រក​រូបភាព​ណា​ដែល​ស្អាត​។ Layugan បន្ថែមថា បន្ទាប់មក Pagalilauan បាន​និយាយថា​៖ “​ខ្ញុំ​ឡើង​ជញ្ជាំង​ហើយ ថត​យក​រូបខ្ញុំ​មក​”​។​


Ani មិនបាន​ឃើញ Pagalilauan ចេញ​នោះទេ នាង​គ្រាន់តែ​បានឮ​សំឡេង​តែប៉ុណ្ណោះ ដោយសារតែ​នាង​ជាប់រវល់​មើលរូប​ភាព​។ យ៉ាងណាក៏ដោយ ខណៈពេលដែល​នាង​រវល់​មើល​ទូរស័ព្ទ​របស់​នាង Ani ក៏បាន​ឆ្លើយ​ដែរ​ថា​៖ “​កុំ​! ប្រយ័ត្ន​ធ្លា​ក់​ណា​”​។​



រឿង​បន្ទាប់​ដែល Ani ឃើញ​នោះ គឺ​ពាក់កណ្តាល​នៃ​រាងកាយ Pagalilauan ធ្លាក់ចុះ​មកក្រោម​អគារ​បាត់ទៅហើយ​។​



លោក Layugan បាន​បន្តថា​៖ “Ani ស្វែងរក​ឆ្មាំ ដែល​អាចជួយ​ពួកគេ​បាន ប៉ុន្តែ​គ្មាន​នោះទេ​។ ​នៅ​ទីនោះ​គ្មាន​ទាំង​រថយន្ត​សង្គ្រោះបន្ទាន់ និង​គ្មាន​វេជ្ជបណ្ឌិត​ជំនួយ ឬ​គិលានុបដ្ឋាយិកា​នៅក្នុង​អគារ​នោះឡើយ​” ៕


Philippine Daily Inquirer





និស្សិត​វ័យ​១៩​ឆ្នាំ​ម្នាក់ ​ថត​selfies​ ​រហូត​ធ្លាក់​ពី​​លើ​ដំបូល​អាគារ​ស្លាប់

Post a Comment

0 Comments

Close Menu