រតនគិរី ៖ ស្ត្រីម្នាក់បានលេបថ្នាំ(ថ្នាំក្រពះ)សម្លាប់ខ្លួន កាលពីវេលាម៉ោង១៧និង៤០នាទី នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ នៅចំណុចផែទី០៤ នៃបឹងយក្សឡោម ស្ថិតនៅភូមិឡូន សង្កាត់យក្សឡោម ក្រុងបានលុង។
ក្នុងនោះដែរ ស្ត្រីរងគ្រោះមានឈ្មោះ គុយ សុជាតា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ សិក ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី មុខរបរកសិករ។
ប្រភពព័ត៌មានពីនាយរងប៉ុស្តិ៍ឃុំតាអងបានឲ្យដឹងថា ស្ត្រីរងគ្រោះមានប្តីហើយ តែមានសហាយស្មន់ ពេលនោះប្តីដឹងរឿង ក៏បានឈ្លោះប្រកែកគ្នា ធ្វើឲ្យស្ត្រីរងគ្រោះលេបថ្នាំសម្លាប់ខ្លួន តែម្ដង ហើយឃើញសកម្មភាពដូច្នេះ ប្តីក៏បានដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តជួយសង្គ្រោះទាន់ពេលវេលា ដោយពុំមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ បច្ចុប្បន្ន នារីរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕
លួចមានសហាយស្មន់ ប្តីដឹងរឿង លេបសម្លាប់ខ្លួន
0 Comments