Ad Code

ស្ថាប័ន​មួយ​ចំនួន​យល់ព្រម​រើ​ទីតាំង​ចេញពី​ផ្លូវ​រថភ្លើង​ រីឯ​ក្រុមហ៊ុន​កាស៊ីណូ​ខ្លះ​ធ្វើ​ព្រងើយ​

ប៉ោយប៉ែត ៖ ស្ថាប័ន​មួយ​ចំនួន៣​អង្គភាព ​បាន​ត្រៀមខ្លួន​រើ​បង្វេច ​ចាកចេញ​ពី​ចំណី​ផ្លូវ​រថភ្លើង​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ ​ក្រៅពីនោះ​ ក៏​មាន​ក្រុម​ហ៊ុម​កាស៊ីណូ និង​លំនៅឋាន​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​កន្លងទៅ ​ក៏​ត្រូវ​រើ​សម្ភារៈ​របស់​ខ្លួន​ ទៅ​កាត់​ទីតាំង​ថ្មី​ផង​ដែរ។


សូម​បញ្ជក់​ថា​ ក្រោយពី​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​​កម្ពុជា​ បាន​ឯកភាព​គ្នា​រួចហើយ​ ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ ​ស្តីពី​ការ​ពន្លឿន​កសាង​ផ្លូវ​រថភ្លើង​ ដែល​ត​ភ្ជាប់​ ពី​កម្ពុជា​ ទៅដល់​ប្រទេស​ថៃ​នោះ​និង​ការសម្រេច​បើក​ច្រក​ស្ទឹង​បត់​ ក្នុង​ទឹកដី​កម្ពុជា ​ចូល​ទៅ​ប្រទេស​ថៃ​ ក្នុង​ការ​សម្រួល​ដល់​ការ​ដឹក​ទុំ​និញ​ផ្សេងៗ​ ពី​ថៃ​មក​កម្ពុជា​ និង​ពី​កម្ពុជា​ទៅ​ថៃ​នោះ។


ដោយឡែក​គេ​បាន​សង្កេតឃើញ​មាន​ស្ថាប័ន​ចំនួន​បី ​គឺ​ស្ថាប័ន​គយ​រដ្ឋាករ​ប៉ូលិស​អន្តោប្រវេសន្ត​ច្រក​ទ្វា​អន្តរជាតិ ​និង​ក្រុមហ៊ុន​កាស៊ីណូ​ឡាក់​គី ​ក្រុមហ៊ុន​កាស៊ីណូ​ហ្គោល​ដិន​ក្រោន​ ដែល​មាន​ទីតាំង​ប៉ះ​

ពាល់​លើផ្លូវ​រថភ្លើង​នេះ​ គឺ​ត្រូវ​រុះរើ​ទីតាំង​របស់​ខ្លួន​ចេញ​ជា​បន្ទាន់​ ដើម្បី​ងាយស្រួល​ឲ្យ​ក្រុម​គណៈកម្ម​ការ​អន្តរក្រសួង​បន្ត​ការ​កសាង​ផ្លូវ​រថភ្លើង​ឲ្យ​បាន​ជោគជ័យ​នោះ។


ថ្មីៗ​នេះ​គេ​បាន​សម្គាល់​ឃើញ​មន្ត្រី​គយ​រដ្ឋាករ​នៅ​ចំណុច​ទីតាំង​ ត្រួត​ពិនិត្យ​ទំនិញ​ខាងមុខ​ផ្សារ​ បាន​និង​កំពុង​កសាង​ទីតាំង​ថ្មី​ នៅ​ចំណុច​ខាងមុខ​ផ្សារ​មង្គល ​ហើយ​ឯ​ខាង​ប៉ូលិស​ច្រកទ្វារ​អន្តរជាតិ​ក៏​ដូចគ្នា​ដែរ​ទំនង​ជា​រុះរើ​ទីតាំង​ចេញ​ ពី​លើផ្លូវ​រថភ្លើង​ទៅកាន់​កន្លែង​ថ្មី​នា​ពេល​ឆាប់ៗ​នេះ​ហើយ​។


ដោយឡែក​ខាង​ក្រុមហ៊ុន​កាស៊ីណូ​ហ្គោល​ដិន​ក្រោន​វិញ​នោះ​ ​​ហាក់​ដូចជា​មិន​ទាន់​កម្រើក​ខ្លួន​នៅ​ឡើយ​ទេ ​ទំនងជា​ម្ចាស់​ក្រុមហ៊ុន​ខាងលើ​ ចាត់ទុកថា អនុសាស​របស់​ថ្នាក់ដឹកនាំ​គ្មាន​ប្រសិទ្ធភាព​ទេ​ដឹង​ ទើប​ថៅកែ​កាស៊ីណូ​ហ្គោល​ដិន​ខាងលើ​ នៅ​តែ​មិន​ធ្វើ​ដឹង ​ធ្វើ​លឺ​យ៉ាង​ដូច្នេះ​នោះ៕


Nita-9-A-27-Full


Nita-9-A-28-Full


Nita-9-A-29-Full



ស្ថាប័ន​មួយ​ចំនួន​យល់ព្រម​រើ​ទីតាំង​ចេញពី​ផ្លូវ​រថភ្លើង​ រីឯ​ក្រុមហ៊ុន​កាស៊ីណូ​ខ្លះ​ធ្វើ​ព្រងើយ​

Post a Comment

0 Comments

Close Menu