Ad Code

រថយន្ត​ក្រុង​ក្រុមហ៊ុន អូឡាំពិក អ៊ិ​ច​ប្រេ​ស​លី​ម៉ុង​ស៊ីន ក្រឡាប់ ​របួស​ធ្ងន់-ស្រាល​៤​នាក់​

កំពង់ធំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឲ្យ​អ្នកដំណើរ​ជាតិ និង​អន្តរជាតិ ព្រលឹង​ចុង​សក់ ដោយសារ​តែ​មាន​រថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​ពេលយប់​របស់​ក្រុមហ៊ុន អូ​ឡាំ​ពិ​ច អ៊ិ​ច​ប្រេ​ស លី​ម៉ុង​ស៊ីន ក្រឡាប់​ផ្ងារជើង​កាលពី​ម៉ោង​៤​ទៀប​ភ្លឺ ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៦ ធ្វើ​របួសធ្ងន់​-ស្រាល ភ្ញៀវ​ទេសចរ​៤​នាក់​ និង​ភ្ញៀវ​ខ្មែរ​ចំនួន​៧​នាក់ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចំណុច​គល់​ស្ពាន​ត្រពាំងវែង ក្នុង​ភូមិ​ត្រពាំងវែង សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ។


តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ទាំងអស់​ជាង​២០​នាក់​ ក្រោយពី​ក្រឡាប់​ដោយសារ​អ្នកបើកបរ​ឈ្មោះ ឡុង បាន​ងងុយដេក​១​ភាំង ក៏​ជ្រុល​ចង្កូត​រ៉េ​បម្រុង​ធ្លាក់​ថ្នល់ លុះ​ដឹងខ្លួន​ ក៏​បួង​ចង្កូត​មកវិញ ​ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​តែម្ដង។


ក្នុង​នោះ​ភ្ញៀវ ទេសចរ​បរទេស​ម្នាក់​បាន​រង​របួស​ធ្ងន់ បាក់ដង​កាំបិត​ខាងស្ដាំ ភេទ​ស្រី បាន​ដឹក​ទៅ​ខេត្ត​សៀមរាប ​បន្ទាប់ពី​កើតហេតុ និង​៣​នាក់​ទៀត របួសស្រាល​រលាត​ដៃជើង មានឈ្មោះ ​GASPARANI DANIEL , PILATI GIANLUCA , ZIVELONGHI MATTEO ទាំង​៣​នាក់ ​របួសស្រាល សម្រាក​នៅ​មន្ទីរពេទ្យ​ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់ធំ​ លុះ​ព្រឹក​ឡើង​បាន​បន្ដ​ដំណើរ​ត្រឡប់​ទៅ​ខេត្ត​សៀមរាប​វិញ ចំណែក​ភ្ញៀវ​ខ្មែរ​របួស​ជើង​ម្នាក់ មានឈ្មោះ ថេ​ង លុច រស់នៅ​ភូមិ​កំពង់សោម ឃុំ​រាម ស្រុក​ព្រៃណុប ខេត្ត​ព្រះសីហនុ អ្នក​ផ្សេង​ទៀត​បាន​បន្ត​ដំណើរ​រៀងៗ​ខ្លួន​ទៅតាម​រថយន្ត​ផ្សេង។


ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​យក​រថយន្ត​មក​ស្ទូច​រថយន្ត​ក្រុង​ ដែល​ខូចខាត​យ៉ាង​ដំណំ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្រ​យ៉ូ​វ ​រង់ចាំ​ម្ចាស់​ក្រុមហ៊ុន​ចូលខ្លួន​មក​ដោះស្រាយ​ទៅតាម​ច្បាប់៕
Pisey-2016-01-09-full-E12
Pisey-2016-01-09-full-E17


Pisey-2016-01-09-full-E18


Pisey-2016-01-09-full-E19


Pisey-2016-01-09-full-E20


Pisey-2016-01-09-full-E21


Pisey-2016-01-09-full-E25




រថយន្ត​ក្រុង​ក្រុមហ៊ុន អូឡាំពិក អ៊ិ​ច​ប្រេ​ស​លី​ម៉ុង​ស៊ីន ក្រឡាប់ ​របួស​ធ្ងន់-ស្រាល​៤​នាក់​

Post a Comment

0 Comments

Close Menu