Ad Code

ខ្សែការពារ រស់ សំអឿន បន្ត​កិច្ចសន្យា​ជាមួយ​បឹង​កេត​អង្គរ ១​ឆ្នាំ​ទៀត

កីឡាករ​ខ្សែការពារ​ឆ្វេង រស់ សំអឿន បានសម្រេច​បន្ត​ចុះ​កិច្ចសន្យា​ជាមួយ​ក្លិប​បឹងកេត​អង្គរ សមាជិក​ក្នុង​លី​ក​កំពូល​កម្ពុជា រយៈពេល​១​ឆ្នាំ​ទៀត​ពោល​គឺ​ក្នុង​យុទ្ធនាការ​ប្រកួត​ពានរ​ង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) ឆ្នាំ​២០១៦ នេះ​។


កិច្ចសន្យា​ថ្មី​នេះ​បាន​ព្រមព្រៀងគ្នា​នៅ​ព្រឹក​ថ្ងៃ​ព្រ​ស​ហ្បតិ៍ ទី ១៤ ខែ មករា ឆ្នាំ ២០១៦ រវាង​កីឡាករ រស់ សំអឿន ជាមួយ​លោក បែ មករា អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​។ ហ្វេ​ស​ប៊ុ​ក​ក្លិប​បឹងកេត​អង្គរ បានសរសេរថា «Mr.26 នៅ​ជាមួយ​បឹងកេត​អង្គរ បន្ត​ទៀត​! បន្ទាប់ពី​ចរចា​គ្នា​ជាច្រើន​សប្ដាហ៍​រួចមក ខ្សែការពារ​ឆ្វេង រស់ សំអឿន យល់ព្រម​ស៊ីញេ​កិច្ចសន្យា​ថ្មី​រយៈពេល​មួយឆ្នាំ​ទៀត​ជាមួយ​ក្លិប​បឹងកេត​អង្គរ​»។


កីឡាករ រស់ សំអឿន ជា​កម្លាំង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ក្រុម​បឹងកេត​អង្គរ ឈ្នះ​ជើងឯក​រង​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា ឆ្នាំ ២០១៣ និង ២០១៤ ខណៈ​ឆ្នាំ ២០១៥ កន្លងទៅ​ជួយ​ក្រុម​ឲ្យ​ឈរ​ចំណាត់ថ្នាក់​លេខ ៣ ព្រមទាំង​ឈ្នះ​ជើងឯក​រង​ក្នុង​ពានរង្វាន់ Toyota Mekong Club Championship 2015 ផង​ដែរ​។


ក្នុងនាម​ជា​ខ្សែការពារ​មែន ប៉ុន្ដែ​កីឡាករ រស់ សំអឿន អាច​មានឱកាស​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន ៤ គ្រាប់​ឲ្យ​ក្រុម​បឹងកេត​អង្គរ ក្នុង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​២០១៥ ដោយ​ក្នុង​នោះគេ​បាន​ទាត់​ចូល​ទី​ក្រុម​អាស៊ី​អឺរ៉ុប ១ គ្រាប់ ស៊ីម៉ាក់ ១ គ្រាប់ និង​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ២ គ្រាប់​នៅ​វគ្គ​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣។


ងាក​ទៅ​មើល​កីឡាករ រស់ សំអឿន មាន​ស្រុកកំណើត​នៅ​ខេត្តកណ្តាល ហើយ​គេ​បាន​ចូល​ប្រឡូក​ជា​កីឡាករ​បាល់ទាត់​តាំងពី​តូច​មក​ម្ល៉េះ​។ រហូតដល់​ឆ្នាំ​២០១១ សំអឿន បាន​រំកិល​ខ្លួន​មក​ចូលរួម​ជាមួយ​ក្របខណ្ឌ​លី​ក​កំពូល​របស់​កម្ពុជា ដោយ​លេង​ឲ្យ​ក្រុម​ជើង​ទឹក (​ឆ្លាម​សមុទ្រ​)​។ នៅ​រដូវ​កាល ២០១៣ ខ្សែការពារ​វ័យ​២១​ឆ្នាំ​រូប​នេះ​បាន​ផ្លាស់​មកលេង​ចំការកៅស៊ូ​បឹងកេត (​បឹងកេត​អង្គរ​)​រ​ហូរ​ដល់​សព្វថ្ងៃ៕



ខ្សែការពារ រស់ សំអឿន បន្ត​កិច្ចសន្យា​ជាមួយ​បឹង​កេត​អង្គរ ១​ឆ្នាំ​ទៀត

Post a Comment

0 Comments

Close Menu