កណ្ដាល ៖ យុវជនម្នាក់បានដាច់ចិត្តចង.ក នៅក្នុងផ្ទះរបស់ខ្លួន ដោយស្ងៀមស្ងាត់ ខណៈពេលដែលត្រឡប់មកពីធ្វើការរោងចក្រវិញ តែគេមិនដឹងថាមកពីមូលហេតុអ្វីនោះទេ។
ករណីនេះកើតហេតុនៅវេលា១៧និង១០នាទីព្រលប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះ ភូមិទ្រា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ វង្ស ពិសិទ្ឋ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រនៅភូមិ/ឃុំកើតហេតុខាងលើ។
ឪពុកជនរងគ្រោះឈ្មោះ ផាត ទឹត្យ អាយុ៦៦ឆ្នាំ មុខរបរសន្តិសុខរោងចក្រ នៅភូមិ/ឃុំកើតហេតុខាងលើ និងមានកូន០៦នាក់ ប្រុស០៣នាក់។ ហើយក្នុងគ្រួសារមានកូនជាមនុស្ស.គ ចំនួន០៣នាក់ផងដែរ។
តាមអ្នករស់នៅជិតខាងបានឲ្យដឹងថា នៅមុនពេលកើតហេតុនាវេលាម៉ោង០៤ល្ងាច ជនរងគ្រោះចេញពីធ្វើការរោងចក្រជិះម៉ូតូតែម្នាក់ឯងមកផ្ទះ ហើយមានបងស្រីឈ្មោះ វង្ស សុភក្រ័ អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រនៅចាំផ្ទះ គាត់ជាមនុស្ស.គ បានធ្វើកាយវិការប្រាប់អ្នកជិតខាងដែលអាចឲ្យគេយល់ថា នៅពេលកើតហេតុ ជនរងគ្រោះបានចូលក្នុងផ្ទះ ហើយខ្ទាស់គន្លឹះទ្វារជាប់ ។
ក្រោយមកបងជនរងគ្រោះឈ្មោះ វង្ស សុភក្រ័ ជាមនុស្ស.គនោះបានរត់ទៅធ្វើជាកាយវិការដោយដៃប្រាប់អ្នកជិតខាង ទើបអ្នកជិតខាងដើរមកតាមមើល ក៏ឃើញជនរងគ្រោះចង.ក នឹងខ្សែពួរលើធ្នឹមផ្ទះស្លាប់រួចទៅហើយ បន្ទាប់មកបាននាំគ្នាកាត់ខ្សែដាក់ចុះដើម្បីជួយសង្គ្រោះ តែជនរងគ្រោះស្លាប់រួចហើយ។
ឆ្លងតាមការពិនិត្យធ្វើកោសល្យវិច័យរបស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្រស្រុក និងមានការចូលរួមពីគ្រូពេទ្យ អាជ្ញាធរភូមិ/ឃុំ ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនប្រាកដមែន ពេលនេះក្រុមគ្រួសារបានរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយពុំមានការប្ដឹងផ្ដល់អ្វីឡើយ៕
ត្រឡប់ពីធ្វើការរោងចក្រវិញ ចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ
0 Comments