Ad Code

រថយន្ត​សាំ​យ៉ុង​ព្រលះ​ជាមួយ​ម៉ូតូ​វ៉េវ​ របួសធ្ងន់​២​នាក់​

កំពង់ចាម ៖ ជនរងគ្រោះ​ចំនួន​២​នាក់ បាន​រង​របួស​ជា​ទម្ងន់ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ក្នុង​ខណៈ​អ្នក​ទាំង​២​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ប៉ះ​ជាមួយ​រថយន្ត​ ក្នុង​ទិសដៅ​ផ្ទុយគ្នា​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​២២​នាទី​ ថ្ងៃ​ទី១៤ ខែ​មករា​ ឆ្នាំ​២០១៦ នៅ​ភូមិ​ពោធិ​ស្ទាង ​ឃុំ​សណ្ដែក ​ស្រុក​បាធាយ ​ខេត្ត​កំពង់ចាម។


លោក សុខ សូល អធិការរង​នគរបាល​ស្រុក​បាធាយ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​មាន​ឈ្មោះ ប៉ិច ហាន ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ ​នៅ​ភូមិ​គោក​រវាង ​ឃុំ​ខ្នុរ​ដំបង ​ស្រុក​ជើងព្រៃ ​ខេត្ត​កំពង់ចាម​ បាន​បើក​ម៉ូតូ​ម៉ាក​វ៉េវ​ពណ៌​ខ្មៅ ​គ្មាន​ស្លាក​លេខ​ ឌុប​ឈ្មោះ​ លឹម គឹម​លី ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ នៅ​ភូមិ​ទ្រមូង ​ឃុំ​ព្រៃ​ក្តាំ ​ស្រុក​អង្គរ​បុរី​ ខេត្ត​តាកែវ​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង។ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ម៉ូតូ​វ៉េវ​បាន​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុង​ ពណ៌​.ស​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​2U7534 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ក្នុង​ទិសដៅ​ច្រាស​គ្នា​(ពី​ជើង​ទៅ​ត្បូង​)។


លោក សុខ សូល បាន​បញ្ជាក់​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ធុន​វ៉េវ​ទាំង​២​នាក់​ រង​របួស​ជា​ទម្ងន់​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។​

ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់​គេច​ខ្លួន​បាត់​ ដោយ​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ។


បច្ចុប្បន្ន​ សមត្ថកិច្ច​បាន​យក​រថយន្ត​ និង​ម៉ូតូ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​២​នេះ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាធាយ​ដើម្បី​បំពេញ​សំណុំ​ឯកសារ​តាម​នីតិ​វិធី៕​


Pisey-2016-01-15-full-B
Pisey-2016-01-15-full-B6



រថយន្ត​សាំ​យ៉ុង​ព្រលះ​ជាមួយ​ម៉ូតូ​វ៉េវ​ របួសធ្ងន់​២​នាក់​

Post a Comment

0 Comments

Close Menu