Ad Code

ប្រមុខ អ​.​ស​.​ប លើកឡើងថា អា្រហ្វិក​ខាងលិច ឆ្ពោះទៅរក​ការឆ្លង​រួច​ផុតពី Ebola

ប្រទេស​លី​បេ​រី​យ៉ា​ត្រូវបាន​គេ​រំពឹងថា នឹង​រួមជាមួយ​ប្រទេស​សៀ​រ៉ា​ឡេ​អូន និង​ហ្គី​ណេ នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ត្រូវ​ចាត់ទុក​ដូចជា​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ខាងលិច​ទី​បី និង​ចុងក្រោយបង្អស់ ដែល​ត្រូវតែ​បានប្រកាសថា បាន​ឆ្លង​ផុតពី​ជំងឺ Ebola នោះ​។ អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន បាន​មានប្រសាសន៍​យ៉ាងនេះ​កាលពី​ថ្ងៃ​ពុធ​។


​លោក​បាន​លើកឡើងថា លី​បេ​រី​យ៉ា នៅ​ថ្ងៃមួយ​នោះ​នឹង​ប្រកាសថា ខ្លួន​បាន​ឆ្លង​ផុតពី​ជំងឺ​ដ៏​អាសន្ន​អន់ក្រ​មួយ​នេះ ដែល​ទើបនឹង​កើតមាន​កាលពីពេល​ថ្មីៗ​នេះ នៅក្នុង​ប្រទេស​ហើយ​។ ដោយ​ថ្លែង​នៅក្នុង​ជំនួប​ប្រជុំ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នោះ លោកបាន​ គីមូន មានប្រសាសន៍​បន្ដទៀត​ថា ជា​​លើកទីមួយ​ហើយ ដោយ​ចាប់តាំងពី​ការចម្លង​រាល​ដាល​បានចាប់ផ្ដើម​មក​នោះ តំបន់​អាហ្វ្រិក​ខាងលិច ក៏​នឹង​កំពុង​ត្រៀម​ដើម្បី​ប្រកាស​ពី​ការឆ្លង​រួច​ផុតពី Ebola នោះ​មែនទែន​ហើយ​។



​ទោះជា​យ៉ាងណា លោកបាន គីមូន បាន​អំពាវនាវ​ផងដែរ​ឲ្យ​បន្ដ​ការគ្រប់គ្រង​ថែទាំ​ផ្នែក​សុខាភិបាល ហើយ​បន្ដ​គាំទ្រ​ឧបត្ថម្ភ​ដល់​អ្នក​នៅរស់​ពី Ebola ដល់​ទៅ​ជាង ១០,០០០ នាក់ នៅ​តំបន់​អាហ្វ្រិក​ខាងលិច ដោយ​ភាគច្រើន​នៃ​អតីត​អ្នកជំងឺ​ទាំងនោះ មានបទ​​ពិសោធន៍​នៅក្នុង​បញ្ហា​រង​ការឈឺចាប់​នៅឡើយ។



​ប្រមុខ​អង្គការសហប្រជាជាតិ​ ក៏បាន​ទាំង​លើក​សរសើរ​ផងដែរ ចំពោះ​ការឆ្លើយតប​ទៅនឹង​វិបត្ដិ និង​ការបង្ហាញ​ពី​ការយល់ដឹង​ដោយ​ផ្ដល់​កម្លាំង​ចិ​ត្ដ ដល់​ក្រុម​បុគ្គលិក​សុខាភិបាល និង​ក្រុម​បញ្ចុះសព​អ្នកជំងឺ​ដែល​ធ្វើឡើង​ដោយ​សហគមន៍​អន្ដរជាតិ​។



​អង្គការ​សុខភាព​ពិភពលោក (WHO) រាយការណ៍​ថា នៅក្នុង​ចំនួន​សរុប​នៃ​មនុស្ស ២៨,៦៣៧ នាក់ ដែល​ឆ្លង Ebola និង​មាន​មនុស្ស​ស្លាប់​អស់ ១១,៣១៥ នាក់ ដោយ​ភាគច្រើន​លើសលប់​នៅក្នុង​ប្រទេស​ហ្គី​ណេ លី​បេ​រី​យ៉ា និង​សៀ​រ៉ា​ឡេ​អូន នៅពេល​មានការ​ចម្លង​រាលដាល ដែល​បានចាប់ផ្ដើម​ឡើង​នៅ​ឆ្នាំ ២០១៤ នោះ​។



​នៅក្នុង​ការ​ថ្លែង​ហៅថា State of the Union Address កាលពី​យប់​ថ្ងៃ​អង្គារ​នោះ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​មាន​ប្រសាសន៍ថា មនុស្ស​ដល់​ទៅ​រាប់រយ​ពាន់​នាក់ ហើយ​អាច​ថា​មាន​ប្រមាណ ២ លាន​នាក់​ត្រូវបាន​ជួយសង្គ្រោះ ដោយសារ​ការឆ្លើយតប​នឹង Ebola បាន​ទាន់ពេលវេលា៕


Xinhua



ប្រមុខ អ​.​ស​.​ប លើកឡើងថា អា្រហ្វិក​ខាងលិច ឆ្ពោះទៅរក​ការឆ្លង​រួច​ផុតពី Ebola

Post a Comment

0 Comments

Close Menu