ភាគហ៊ុនរបស់ GoPro បានធ្លាក់ចុះដល់ទៅ ២៨% នៅក្នុងជួញដូរ បន្ទាប់ពីរយៈពេលប៉ុន្មានម៉ោង ក្រោយពេលដែលក្រុមហ៊ុនផលិតម៉ាស៊ីនថតនេះបានប្រកាសពីការព្យាករប្រាក់ចំណូលកាមេរ៉ា ដែលស្ថិតនៅក្រោមការរំពឹងទុក។
ការព្យាករពីប្រាក់ចំណូលរបស់ក្រុមហ៊ុនមានកម្រិត ៤៣៥ លានដុល្លារនៅត្រីមាសទីបួននេះ ដែលក្រោមការរំពឹងទុករបស់ទីផ្សារចំនួន ៥១២ លានដុល្លារ ។
ក្រុមហ៊ុននេះបាននិយាយថា ការកាត់បន្ថយ ៧% នៃកម្លាំងពលកម្មរបស់ខ្លួន ដែលមានប្រមាណចំនួន ១,៥០០ នាក់ ដែលជាបុគ្គលិកនោះ អាចនឹងចំណាយអស់ច្រើនជាង ១០ លានដុល្លារទៅលើការចំណាយរៀបចំរចនាសម្ព័ន្ធ។
ការខកចិត្តក្នុងការលក់កាមេរ៉ារបស់ខ្លួននារដូវកាលឈប់សម្រាកនេះ គឺជាកត្តាសំខាន់មួយនៅពីក្រោយការព្យាករ ដែលមានកម្រិតទាប។
ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅតំបន់ Silicon Valley នេះបាននិយាយថា ការលក់របស់ខ្លួនត្រូវបានវាយប្រហារ ដោយមានការសម្រេចចិត្តកាត់បន្ថយតម្លៃនៃកាមេរ៉ា Hero4 Session របស់ខ្លួនផងដែរ។
ក្រុមហ៊ុននេះបានឱ្យដឹង ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា “ប្រាក់ចំណូលត្រីមាសទីបួន ត្រូវបានរួមបញ្ចូលទាំងការកាត់បន្ថយចំនួន ២១ លានដុល្លារ ក្នុងការការពារតម្លៃ ដែលជាលទ្ធផលនាំឱ្យ Hero4 Session ត្រូវកែប្រែតម្លៃកាលពីខែធ្នូ”។
កាលពីខែតុលា GoPro បាននិយាយថា មានកម្រិតទាបជាងការរំពឹងទុកក្នុងតម្រូវការសម្រាប់ឧបករណ៍នេះ ដោយសារតែតម្លៃដ៏ខ្ពស់តាំងពីដំបូងរបស់ខ្លួន។
ក្រុមហ៊ុននេះបានប្រឈមមុខនឹងការប្រកួតប្រជែងជាមួយក្រុមហ៊ុនគូប្រជែងផលិតឧបករណ៍ចិន ដែលមានតម្លៃថោកជាងគឺជាក្រុមហ៊ុន Xiaomi។
ការព្យាករប្រាក់ចំណូលរបស់ខ្លួននាពេលបច្ចុប្បន្នគឺមានកម្រិត ៣០% ទាបជាងនៅត្រីមាសទីបួនកាលពីឆ្នាំ ២០១៤។
ភាគហ៊ុន ដែលបានចុះលើបញ្ជីញ៉ូវយ៉ក បានធ្លាក់ចុះនៅក្នុងការជួញដូរ ដែលមានកម្រិតដល់ទៅ ១០.៥០ ដុល្លារ ដែលតិចជាងពាក់កណ្តាលតម្លៃរបស់ខ្លួនជាលើកដំបូង ក្នុងការផ្តល់ជូនជាសាធារណៈដោយ (IPO) ដែលមានកម្រិត ២៤ ដុល្លារកាលពីឆ្នាំ ២០១៤៕
ភាគហ៊ុនរបស់ក្រុមហ៊ុន GoPro ធ្លាក់ចុះ ២៨% ក្នុងការព្យាករប្រាក់ចំណូល
0 Comments